km_tn/psa/083/013.md

2.3 KiB

ព័ត៌មានទូទៅៈ

អ្នកនិពន្ធប្រើរឿងប្រៀបប្រដូច ដើម្បីពិពណ៌នាអំពីការបំផ្លាញទាំងស្រុងរបស់ព្រះជាម្ចាស់ ចំពោះសត្រូវរបស់អីុស្រាអែល។ (សូមមើលៈ rc://*/ta/man/translate/figs-simile)

សូម​ធ្វើ​ឲ្យ​គេ​បាន​ដូច​ជា​ធូលី​ដី​ ដូច​ជា​ចំបើង​ដែលត្រូវ​ខ្យល់​ផាត់​យក​ទៅ

ឃ្លាទាំងពីរនិយាយអំពីព្រះជាម្ចាស់បំផ្លាញសត្រូវរបស់ព្រះអង្គហាក់ដូចជាព្រះអង្គជាខ្យល់បក់យ៉ាងងាយបក់បោកពួកគេ។ (សូមមើលៈ [[rc:///ta/man/translate/figs-simile]] និង [[rc:///ta/man/translate/figs-parallelism]])

ដូច​ភ្លើង​ដែល​ឆេះ​ព្រៃ ឬ​អណ្ដាត​ភ្លើង​ដែល​ឆាប​ឆេះ​ភ្នំយ៉ាង​ណា

ឃ្លាទាំងពីរនិយាយពីការដាក់ទណ្ឌកម្មរបស់ព្រះជាម្ចាស់ដូចជាភ្លើង ហើយសត្រូវរបស់ព្រះជាម្ចាស់គឺជារបស់ដែលឆេះក្នុងភ្លើង។ (សូមមើលៈ [[rc:///ta/man/translate/figs-simile]] និង [[rc:///ta/man/translate/figs-parallelism]])

សូម​ដេញ​តាម​គេ​ដោយខ្យល់​គំហុក របស់​ព្រះ‌អង្គ ហើយ​ធ្វើ​ឲ្យ​គេ​ញ័ររន្ធត់ ដោយ​ព្យុះ​សង្ឃរា​របស់​ព្រះ‌អង្គ​យ៉ាង​នោះ​ផង

ឃ្លាទាំងពីរសុំឲ្យព្រះជាម្ចាស់បំផ្លាញសត្រូវ ដោយព្យុះ។ (សូមមើលៈ [[rc:///ta/man/translate/figs-simile]] និង [[rc:///ta/man/translate/figs-parallelism]])