km_tn/psa/081/015.md

2.8 KiB

អ្នក​ដែល​ស្អប់​ព្រះ‌អម្ចាស់...នៅ​ចំពោះ​ព្រះ‌អង្គ

ព្រះអម្ចាស់កំពុងតែមានព្រះបន្ទូលអំពីអង្គទ្រង់នៅក្នុងមនុស្សទី ៣។ ការបកប្រែរបៀបផ្សេងទៀតៈ «អ្នកណាស្អប់ដែលយើង...នៅ​ចំពោះមុនយើង» (សូមមើលៈ rc://*/ta/man/translate/figs-123person)

នឹង​ក្រាប​ដោយភ័យខ្លាច

«ឱនក្បាលដោយភ័យខ្លាច» ឬ «ក្រាបចុះដោយភ័យខ្លាច»

សូមឲ្យវាសនា​អាក្រក់​របស់​គេ ​នៅ​ជាប់នឹងគេ​រហូត​ទៅ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «យើងនឹងធ្វើឲ្យពួកគេអាម៉ាស់មុខជារៀងរហូត» ឬ «យើងនឹងដាក់ទណ្ឌកម្មពួកគេជារៀងរហូត» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ប៉ុន្ដែ យើង​នឹង​ចិញ្ចឹម​អុីស្រាអែល ដោយ​ស្រូវ​សាលី​ល្អ​បំផុត

ព្រះជាម្ចាស់បានបណ្ដាលឲ្យមានស្រូវសាលីល្អបំផុតដុះឡើង នៅស្រុកអីុស្រាអែល ប្រៀបដូចជាព្រះអង្គកំពុងនឹងផ្គត់ផ្គង់ស្រូវសាលីដល់ប្រជាជន។ ការបកប្រែរបៀបផ្សេងទៀតៈ «យើងនឹងអនុញ្ញាតឲ្យជនជាតិអីុស្រាអែលបរិភោគស្រូវសាលីដែលល្អបំផុត» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ចិញ្ចឹម​អុីស្រាអែល...ចម្អែត​អ្នក

ទាំងពីរ «អីុស្រាអែល» និង «អ្នក» សំដៅទៅលើជនជាតិអីុស្រាអែល។

ទឹក​ឃ្មុំ​ពី​ថ្ម​ដា

នេះសំដៅទៅលើទឹកឃ្មុំព្រៃ។ សត្វឃ្មុំនឹងបង្កើតសំបុក នៅក្នុងប្រហោងថ្ម និងធ្វើឲ្យមានទឹកឃ្មុំនៅទីនោះ។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)