km_tn/psa/078/070.md

2.4 KiB

ព័ត៌មានទូទៅៈ

អ្នកនិពន្ធបន្តរៀបរាប់ពីអ្វីដែលព្រះជាម្ចាស់ បានធ្វើ។

ពីក្រោលចៀម

«ពីកន្លែងដែលទ្រង់កំពុងធ្វើការនៅក្នុងក្រោលចៀម» (សូមមើលៈ rc://*/ta/man/translate/figs-explicit)

ចៀម

ទីធ្លាដែលមានជញ្ជាំងព័ទ្ធជុំវិញវាជាកន្លែងដែលចៀមត្រូវបានរក្សាសុវត្ថិភាព

ឲ្យ​ធ្វើ​ជា​គង្វាល​ដល់​ពួក​យ៉ាកុប ជា​រាស្ត្រ​ព្រះ‌អង្គ គឺ​ពួក​អុីស្រា‌អែល​ដែល​ជា​មរតក​របស់​ព្រះ‌អង្គ

ពាក្យថា «គង្វាល» គឺជាពាក្យប្រៀបធៀបសម្រាប់អ្នកដែលដឹកនាំនិងការពារមនុស្សដទៃទៀត។ ការបកប្រែរបៀបផ្សេងទៀតៈ «ដើម្បីដឹកនាំ និងការពារកូនចៅរបស់លោកយ៉ាកុបប្រជាជនរបស់ព្រះអង្គ និងអីុស្រាអែលដែលជាមរតករបស់ព្រះអង្គ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

មរតករបស់ព្រះអង្គ

«អ្នកដែលព្រះអង្គបានជ្រើសរើសជារបស់ព្រះអង្គជារៀងរហូត» សូមមើលពីរបៀបដែលការបកប្រែនេះត្រូវបានបកប្រែនៅក្នុងជំពូក ៧៨ៈ៦២។

ដាវិឌ​បាន​ឃ្វាល​ពួក‌គេ

ពាក្យថា «គង្វាល» គឺជាពាក្យប្រៀបធៀបសម្រាប់ដឹកនាំ និងការពារ។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះបាទដាវីឌបានដឹកនាំពួកគេ ហើយការពារពួកគេ»។