km_tn/psa/078/064.md

2.0 KiB

សង្ឃ​របស់​គេ​បាន​ដួល​ស្លាប់​ដោយ​ដាវ

«សត្រូវបានសម្លាប់បូជាចារ្យជនជាតិអីុស្រាអែលជាច្រើន ដោយប្រើដាវ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ប្រពន្ធ​របស់​គេ​មិន​បាន​យំ​សោក​ដែរ

អត្ថន័យដែលអាចមានគឺ ១) នរណាម្នាក់បង្ខំស្ដ្រីមេម៉ាយកុំឲ្យយំ ឬ ២) បូជាចារ្យជាច្រើនបានស្លាប់ដែលគ្មានពេលសម្រាប់ពិធីបុណ្យសពត្រឹមត្រូវ។

ស្ដ្រីមេម៉ាយ

ស្ត្រីដែលប្តីរបស់នាងបានស្លាប់

ព្រះ‌អម្ចាស់​តើន​ឡើង ដូច​គេ​ភ្ញាក់​ពី​ដំណេក

«នេះដូចជាព្រះអម្ចាស់បានភ្ញាក់ពីការដេកលក់» (សូមមើលៈ UDB) (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ដូច​មនុស្ស​ខ្លាំង​ពូកែ​ដែល​ស្រែក​ឡើង ដោយ​អំណាច​ស្រា​ទំពាំង‌បាយ‌ជូរ

អត្ថន័យដែលអាចមានគឺ ១) ដូចជាអ្នកចម្បាំងម្នាក់ដែលបានផឹកស្រាច្រើន ហើយខឹងដោយសារលោកភ្ញាក់ហើយ ដូច្នេះចង់ប្រយុទ្ធ ឬទី ២) ដូចជាអ្នកចម្បាំងដែលផឹកស្រាច្រើនតែឥឡូវនេះអាចគិត និងប្រយុទ្ធបានល្អ ព្រោះលោកបានដេក។