km_tn/psa/074/012.md

3.6 KiB

ព័ត៌មានទូទៅៈ

នេះជាប្រធានបទថ្មី៖ លោកអេសាភកំពុងតែប្រកាសពីការអស្ចារ្យរបស់ព្រះជាម្ចាស់ នៅក្នុងប្រវត្ដិសាស្រ្ដរបស់ប្រជាជនរបស់លោក។

ព្រះ​ជា​មហា‌ក្សត្រ​របស់​ទូល‌បង្គំ តាំង​តែ​ពី​បុរាណ​មក

អត្ថន័យដែលអាចមានគឺ១) លោកអេសាភកំពុងតែនិយាយក្នុងនាមជាអ្នកតំណាងជនជាតិអីុស្រាអែលថា៖ «ព្រះជាម្ចាស់បានធ្វើជាស្តេចរបស់យើងតាំងពីយើងបានក្លាយជាប្រជាជាតិមួយ» ឬទី ២ «ព្រះជាម្ចាស់ជាស្តេចរបស់ទូលបង្គំនៅមានជីវិតសូម្បីតែនៅសម័យបុរាណ»។

ប្រទាន​ការ​សង្គ្រោះ​

«សង្គ្រោះប្រជាជន» (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)

ព្រះ‌អង្គ​បាន​ញែក...នៅ​ក្នុងទឹក

លោកអេសាភប្រហែលជាកំពុងតែនិយាយអំពីពេលវេលាដែលព្រះជាម្ចាស់បាននាំអីុស្រាអែលចេញពីស្រុកអេស៊ីប ដោយបែងចែកសមុទ្រប្រេះនាំអីុស្រាអែលឆ្លងកាត់សមុទ្រស្ងួត បន្ទាប់មកបានលង់ទឹកកងទ័ពរបស់ស្តេចផារ៉ោន។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)

ព្រះ‌អង្គ​បាន​ញែក​ទឹក​សមុទ្រ ដោយ​ឫទ្ធានុ‌ភាព​របស់​ព្រះ‌អង្គ

លោកអេសាភកំពុងតែនិយាយអំពីព្រះជាម្ចាស់ដូចជាព្រះជាម្ចាស់មានរូបកាយដែរ។ «ព្រះអង្គពិតជាខ្លាំង ព្រះអង្គអាចធ្វើឲ្យដីស្ងួតនៅកណ្តាលសមុទ្របាន»។ (សូមមើលៈ rc://*/ta/man/translate/figs-personification)

ទឹក​សមុទ្រ

«ទឹកដ៏អស្ចារ្យ»

ព្រះ‌អង្គ​បាន​បំបែក​អស់​ទាំង​ក្បាលនាគ​ នៅ​ក្នុងទឹក

លោកអេសាភប្រហែលជាកំពុងនិយាយអំពីស្តេចផារ៉ោន និងកងទ័ពរបស់ទ្រង់ ដូចជាពួកគេជាសត្វចម្លែកនៃសមុទ្រ។ បើអាចសូមបកប្រែពាក្យទាំងនេះតាមព្យញ្ជនៈ។ ការបកប្រែរបៀបផ្សេងទៀតៈ «នៅពេលព្រះអង្គសម្លាប់កងទ័ពរបស់ស្តេចផារ៉ោនដូចជាព្រះអង្គវាយក្បាលសត្វសមុទ្រចម្លែកនៅក្នុងទឹក» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)