km_tn/psa/074/009.md

4.8 KiB

ព័ត៌មានទូទៅៈ

លោកអេសាភកំពុងនិយាយទៅកាន់ព្រះជាម្ចាស់ អំពីការបំផ្លាញដែលលោកបានឃើញ។

យើង​ខ្ញុំ​មិន​ឃើញ​មាន​ទីសម្គាល់ របស់​យើង​ខ្ញុំ​ទៀត​ទេ

អត្ថន័យដែលអាចមានគឺ១) «យើងមិនបានឃើញសញ្ញាអព្ភូតហេតុណាមួយពីព្រះជាម្ចាស់» ឬ ២) «កងទ័ពរបស់យើងត្រូវបានបំផ្លាញទាំងស្រុង»។ (សូមមើលៈ [[rc:///ta/man/translate/figs-metaphor]] and [[rc:///ta/man/translate/figs-metonymy]])

ឱ​ព្រះ​ជាម្ចាស់អើយ តើ​ឲ្យ​បច្ចា‌មិត្ត‌ត្មះតិះ​ដៀល ដល់​ពេល​ណា?

នេះអាចត្រូវបានបកប្រែជាឃ្លា។ ការបកប្រែរបៀបផ្សេងទៀតៈ «ឱ​ព្រះ​ជាម្ចាស់អើយ សត្រូវបាននិយាយប្រមាថព្រះអង្គ អស់រយៈពេលជាយូរមកហើយ!» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

តើ​ឲ្យ​ខ្មាំង​សត្រូវ​ប្រមាថ​ព្រះ‌នាម​ព្រះ‌អង្គ​រហូត​ឬ?

នេះអាចត្រូវបានបកប្រែជាឃ្លា។ ការបកប្រែរបៀបផ្សេងទៀតៈ «នេះហាក់ដូចជាព្រះអង្គនឹងមិនបញ្ឈប់សត្រូវ ពីការប្រមាថព្រះនាមរបស់ព្រះអង្គ!» (សូមមើលៈ [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-rquestion]])

​ប្រមាថ​ព្រះ‌នាម​ព្រះ‌អង្គ

ពាក្យថា «ព្រះនាម» គឺជាសញ្ញាសម្គាល់សម្រាប់ព្រះជាម្ចាស់ផ្ទាល់។ ់ ការបកប្រែរបៀបផ្សេងទៀតៈ «និយាយថា៖ ព្រះអង្គអាក្រក់» ឬ «ប្រមាថព្រះអង្គ» (សូមមើលៈfigs-metonymy)

ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គឱបព្រះហស្តនៅ​ស្ងៀម​ដូច្នេះ គឺ​ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ?

អ្នកតែងទំនុកតម្កើងនិយាយអំពីព្រះជាម្ចាស់ដូចជាព្រះអង្គមានរូបកាយដែរ។ នេះអាចត្រូវបានបកប្រែជាឃ្លា។ ការបកប្រែរបៀបផ្សេងទៀតៈ «ឈប់ឱបព្រះហស្តព្រះអង្គដូច្នេះ ព្រះហស្តស្តាំរបស់ព្រះអង្គ!» (សូមមើលៈ [[rc:///ta/man/translate/figs-rquestion]] និង [[rc:///ta/man/translate/figs-personification]])

ព្រះ‌អង្គឱបព្រះហស្តនៅ​ស្ងៀម

នៅទីនេះពាក្យថា «ព្រះហស្ត» គឺជាសញ្ញាសម្គាល់ពីអំណាច។ ការបកប្រែរបៀបផ្សេងទៀតៈ «មិនបង្ហាញអំណាចរបស់ព្រះអង្គ» ឬ «មិនប្រើអំណាចរបស់ព្រះអង្គ ដើម្បីបំផ្លាញសត្រូវរបស់ព្រះអង្គ» (សូមមើលៈ [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-explicit]])

ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ

«ព្រះ‌ហស្តខ្លាំងបំផុតរបស់ព្រះអង្គ»

សូម​ដក​ព្រះ‌ហស្ត​ចេញ​ពី​ព្រះ‌ឱរា​ព្រះ‌អង្គ​មក

អ្នកតែងទំនុកតម្កើងនិយាយអំពីព្រះជាម្ចាស់ដូចជាព្រះអង្គមានរូបកាយដែរ។ «ឈប់លាក់អំណាចរបស់ព្រះអង្គ ហើយចាត់វិធានការ» (សូមមើលៈ [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-personification]])