km_tn/psa/073/013.md

3.8 KiB

ព័ត៌មានទូទៅៈ

នៅក្នុងខ ១៣ និង ១៤ លោកអេសាភ បន្តរៀបរាប់ពីរបៀបដែលពេលខ្លះលោកចង់តវ៉ានឹងព្រះជាម្ចាស់អំពីអ្នកដែល «ក្រអឺតក្រទម» និង «មនុស្សអាក្រក់» (ជំពូក ៧៣:១)។ នៅក្នុងខ ១៥ លោកចាប់ផ្តើមនិយាយអំពីអ្វីដែលលោកកំពុងតែគិត។

ទូល‌បង្គំ​ដែល​បាន

ពាក្យ «ទូល‌បង្គំ​» សំដៅទៅលើលោកអេសាភ។

​រក្សា​ចិត្ត​ឲ្យបរិសុទ្ធ

លោកអេសាភនិយាយអំពីការការពារដួងចិត្តរបស់លោក ដូចជាលោកកំពុងយាមទីក្រុង ឬអាគារប្រឆាំងនឹងសត្រូវ។ ការបកប្រែរបៀបផ្សេងទៀតៈ «ទូលបង្គំបានរក្សាគំនិតរបស់ទូលបង្គំឲ្យបរិសុទ្ធ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ហើយ​លាង​ដៃ​ឲ្យ​ឥត​មាន​សៅ‌ហ្មង នោះ​ឥត​ប្រយោជន៍​ទទេ

អ្នកនិពន្ធនិយាយពីភាពបរិសុទ្ធរបស់លោក ដូចជាលោកបានលាងដៃរបស់លោក ដោយគ្មានទោសជំនួសឲ្យទឹក។ សូមមើលពីរបៀបបកប្រែក្នុងជំពូក ២៦: ៦។ ការបកប្រែរបៀបផ្សេងទៀតៈ «សកម្មភាពរបស់ទូលបង្គំនៅតែស្អាត» ឬ «ទូលបង្គំបានលាងដៃរបស់ទូលបង្គំ ដើម្បីបង្ហាញថា ទូលបង្គំគ្មានកំហុស» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

រាល់​ថ្ងៃ

«ជានិច្ច» ឬ «រាល់ថ្ងៃ»

ទូល‌បង្គំជួបទុក្ខ​លំបាក​

«ព្រះអង្គបានធ្វើឲ្យទូលបង្គំឈឺចាប់»។ សូមមើលពីរបៀបដែល «ពួកគេមិនរងទុក្ខ» ត្រូវបានបកប្រែនៅក្នុងជំពូក ៧៣:៤។

ទូល‌បង្គំជួប...ត្រូវ​វាយ​ផ្ចាល

«ទូល‌បង្គំត្រូវបានគេ ... ដាក់ទណ្ឌកម្ម»

ប្រសិន‌បើ​ទូល‌បង្គំ​ពោល​ថា «ខ្ញុំ​នឹង​និយាយ​ដូច្នេះ​ដូច​គេ​ដែរ» នោះ​ទូល‌បង្គំ​ឈ្មោះ​ថា​បាន​ក្បត់បង​ប្អូន ដែល​ជា​កូន​របស់​ព្រះ‌អង្គ​មិនខាន

ស្ថានភាពសម្មតិកម្មនេះមិនបានកើតឡើងទេ។ ការបកប្រែរបៀបផ្សេងទៀតៈ «ទូល‌បង្គំមិនដែលនិយាយថា៖ ទូល‌បង្គំនឹងនិយាយរឿងទាំងនេះទេ ដូច្នេះទូល‌បង្គំមិនបានក្បត់កូនចៅជំនាន់នេះទេ» (សុមមើលៈ rc://*/ta/man/translate/figs-hypo)