km_tn/psa/073/010.md

2.3 KiB

ព័ត៌មានទូទៅៈ

លោកអេសាភបន្តរៀបរាប់ពីរបៀបដែលពេលខ្លះលោកចង់តវ៉ានឹងព្រះជាម្ចាស់អំពីអ្នកដែល «ក្រអឺតក្រទម» និង «មនុស្សអាក្រក់» (ជំពូក៧៣:១)។

​បាន​ជាប្រជា‌រាស្ត្រ​ព្រះ‌អង្គ ងាក​ទៅ​សរសើរ​គេ

អត្ថន័យដែលអាចមានគឺ ១) «ប្រជាជនរបស់ព្រះជាម្ចាស់ស្រឡាញ់មនុស្សអាក្រក់» ឬ «មនុស្សអាក្រក់ត្រឡប់ទៅកន្លែងនេះវិញ»

សម្ដីរបស់​ពួក​គេ ដូច​ផឹក​ទឹក

អត្ថន័យដែលអាចមានគឺ ១) «ប្រជាជនរបស់ព្រះជាម្ចាស់ស្តាប់ដោយរីករាយនូវសម្តីរបស់មនុស្សអាក្រក់» ឬទី ២) «មនុស្សអាក្រក់មានអាហារបរិភោគ និងស្រាច្រើន»

គេ​ពោល​ថា

មនុស្សអាក្រក់និយាយ

ធ្វើ​ដូច​ម្តេច​ឲ្យ​ព្រះ​ជ្រាប​បាន? តើ​ព្រះ​ដ៏​ខ្ពស់​បំផុត​មាន​ព្រះ​តម្រិះ​ដែរ​ឬ?

សំណួរវោហារសាស្ត្រទាំងនេះ គឺដើម្បីមើលងាយព្រះជាម្ចាស់។ សំណួរទាំងនេះអាចត្រូវបានបកប្រែជាឃ្លា។ ការបកប្រែរបៀបផ្សេងទៀតៈ «ប្រាកដណាស់ ព្រះជាម្ចាស់មិនដឹងអ្វីដែលយើងកំពុងធ្វើទេ។ ព្រះដ៏ខ្ពង់ខ្ពស់បំផុតក៏គ្មាន​ព្រះ​តម្រិះ​ដែរ​»។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)