km_tn/psa/073/001.md

3.2 KiB

ព័ត៌មានទូទៅៈ

លក្ខណៈស្របគ្នាជាទូទៅនៅក្នុងកំណាព្យហេព្រើរ។ (សូមមើលៈ [[rc:///ta/man/translate/writing-poetry]] និង [[rc:///ta/man/translate/figs-parallelism]])

ទំនុកតម្កើង របស់​លោក​អេសាភ

«នេះគឺជាទំនុកមួយដែលលោកអេសាភបានសរសេរ»។ សូមមើលពីរបៀបបកប្រែក្នុងជំពូក ៥៣:១។

ជើង​ទូល‌បង្គំសឹង​តែ​នឹង​ជំពប់​ដួល ជំហាន​ទូល‌បង្គំ​ហៀប​តែ​នឹង​រអិល​ទៅ​ហើយ

អ្នកតែងទំនុកតម្កើងនិយាយអំពីការមិនអាចជឿទុកចិត្តលើព្រះជាម្ចាស់និងចង់ធ្វើអំពើបាបដូចជាទ្រង់ស្ទើរតែដួល នៅពេលដើរលើផ្លូវរអិល។ ការបកប្រែរបៀបផ្សេងទៀតៈ «ទូលបង្គំស្ទើរតែឈប់ជឿទុកចិត្តលើព្រះជាម្ចាស់ ទូលបង្គំស្ទើរតែមានកំហុសដែលបានប្រព្រឹត្ដអំពើបាបដ៏ធំមួយប្រឆាំងនឹងព្រះអង្គ» (UDB) (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ទូល‌បង្គំ​មាន​ចិត្ត​ច្រណែន នឹង​មនុស្ស​អួត​អាង

«ទូល‌បង្គំច្រណែននឹងមនុស្សក្រអឺតក្រទម» ឬ «ទូល‌បង្គំមិនចង់ឲ្យមនុស្សក្រអឺតក្រទមមានរបស់ល្អៗ ដែលពួកគេមាន»

មនុស្ស​អួត​អាង

គុណនាម «អួត​អាង» អាចត្រូវបានបកប្រែជាឃ្លានាម។ ការបកប្រែរបៀបផ្សេងទៀតៈ «មនុស្សអួត​អាង» (សូមមើលៈ rc://*/ta/man/translate/figs-nominaladj)

មនុស្ស​អាក្រក់​បាន​ចម្រុង​ចម្រើន

ពាក្យថា ​«ចម្រុង​ចម្រើន» អាចត្រូវបានបកប្រែជាកិរិយាស័ព្ទ។ ការបកប្រែរបៀបផ្សេងទៀតៈ «របៀបដែលមនុស្សអាក្រក់មានរបស់ល្អៗជាច្រើន» (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)

មនុស្ស​អាក្រក់

គុណនាម «អាក្រក់» អាចត្រូវបានបកប្រែជាឃ្លានាម។ ការបកប្រែរបៀបផ្សេងទៀតៈ «មនុស្សអាក្រក់» (សូមមើលៈ rc://*/ta/man/translate/figs-nominaladj)