km_tn/psa/072/018.md

4.3 KiB

ព័ត៌មានទូទៅៈ

ខគម្ពីរទាំងនេះគឺច្រើនជាងចុងបញ្ចប់នៃទំនុកនេះ។ នេះគឺជាឃ្លាចុងក្រោយនៃសៀវភៅទំនុកទី២ ទាំងអស់ដែលចាប់ផ្តើមនៅទំនុកតម្កើង ៤២ ហើយបញ្ចប់ដោយទំនុកតម្កើង ៧២។

សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​សាសន៍​អុីស្រា‌អែល

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «សូមឲ្យប្រជាជនលើកតម្កើងព្រះអម្ចាស់ជាព្រះរបស់ជនជាតិអីុស្រាអែល» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

សូម​លើក​តម្កើង​ព្រះ‌នាម ដ៏​រុងរឿង​របស់​ព្រះ‌អង្គ អស់‌កល្ប​ជា‌និច្ច

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «សូមឲ្យមនុស្សទាំងឡាយប្រទានពរដល់ព្រះនាមដ៏រុងរឿងរបស់ព្រះអង្គជារៀងរហូត» ឬចាត់ទុក «ព្រះ‌នាម» ជាពាក្យពេចន៍មួយសម្រាប់ព្រះអម្ចាស់ផ្ទាល់ថា «សូមឲ្យមនុស្សដឹងថាព្រះអង្គមានភាពរុងរឿងជារៀងរហូត»។ (សូមមើលៈ [[rc:///ta/man/translate/figs-activepassive]] និង [[rc:///ta/man/translate/figs-metonymy]])

លើក​តម្កើង​ព្រះ‌នាម ដ៏​រុងរឿង​របស់​ព្រះ‌អង្គ

«ព្រះអង្គដែលមានភាពរុងរឿងត្រូវបានប្រទានពរ»

សូម​ឲ្យ​ផែនដី​ទាំង​មូល មាន​ពេញ​ដោយ​សិរី‌ល្អ​របស់​ព្រះ‌អង្គ!

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «សិរីល្អរបស់ព្រះអង្គនឹងពាសពេញលើផែនដីទាំងមូល» ឬ « សូមឲ្យផែនដីពេញដោយសិរីល្អរបស់ព្រះអង្គ» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

អាម៉ែន ហើយ​អាម៉ែន

ពាក្យ «អាម៉ែន» ត្រូវបានធ្វើម្តងទៀត ដើម្បីបញ្ជាក់ពីការយល់ព្រមលើអ្វីដែលត្រូវបានគេនិយាយ។ សូមមើលពីរបៀបដែលអ្នកបានបកប្រែវានៅក្នុងជំពូក ៤១:១៣។ ការបកប្រែរបៀបផ្សេងទៀតៈ «សូមឲ្យវាពិតជាដូច្នេះ»

ពាក្យ​អធិស្ឋាន​របស់ព្រះ‌បាទ​ដាវីឌ ជា​បុត្រ​របស់​លោក​អ៊ី​សាយ ចប់​តែ​ប៉ុណ្ណេះ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះបាទដាវីឌជាកូនរបស់លោកអ៊ីសាយបានបញ្ចប់ការអធិស្ឋានរបស់ទ្រង់» ឬ «នេះគឺជាការអធិស្ឋានចុងក្រោយរបស់ព្រះបាទដាវីឌដែលជាកូនប្រុសរបស់លោកអ៊ីសាយ» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)