km_tn/psa/072/001.md

7.6 KiB

ព័ត៌មានទូទៅៈ

លក្ខណៈស្របគ្នាជាទូទៅនៅក្នុងកំណាព្យហេព្រើរ។ (សូមមើលៈ [[rc:///ta/man/translate/writing-poetry]] និង [[rc:///ta/man/translate/figs-parallelism]])

ព័ត៌មានទូទៅៈ

អត្ថន័យដែលអាចមានសម្រាប់បឋមកថា «ទំនុកតម្កើងរបស់ស្តេចសាឡូម៉ូន» គឺ ១) ព្រះបាទដាវីឌបានសរសេរទំនុកនេះអំពីស្តេចសាឡូម៉ូន («បុត្រាស្តេច») ឬ ២) ស្តេចសាឡូម៉ូន (ដែលជាបុត្រារបស់ព្រះបាទដាវីឌគឺជា «បុត្រារបស់ស្តេច») បានសរសេរទំនុកនេះជា ការអធិស្ឋានអំពីខ្លួនទ្រង់ ឬទី ៣) ស្តេចផ្សេងទៀតបានសរសេរអំពីបុត្រារបស់ទ្រង់តាមគំរូរបស់ស្តេចសាឡូម៉ូន។ មនុស្សនៅសម័យនោះច្រើនតែនិយាយអំពីខ្លួនគេ ដូចជាពួកគេជាអ្នកផ្សេង។ ទោះយ៉ាងណាជាការល្អបំផុតក្នុងការបកប្រែនេះដូចជាអ្នកតែងទំនុកតម្កើងកំពុងតែនិយាយអំពីអ្នកផ្សេងមិនមែនអំពីខ្លួនទ្រង់ទេ។ (សូមមើលៈ rc://*/ta/man/translate/figs-123person)

ឱ​ព្រះ​អើយ សូម​ប្រទាន​ឲ្យ​ព្រះ​រាជា ចេះ​វិនិច្ឆ័យ​ដូច​ព្រះ‌អង្គ ហើយ​សូម​ឲ្យ​ព្រះ‌រាជ​បុត្រា​របស់​ព្រះ​រាជា បាន​ប្រកប​ដោយ​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ

អត្ថន័យដែលអាចមានគឺ១) «សូមប្រទានឲ្យទូលបង្គំ ព្រះរាជា ក្រឹត្យវិន័យដ៏សុចរិតរបស់ព្រះអង្គ ព្រះជាម្ចាស់ សូមប្រទានឲ្យសេចក្តីសុចរិតរបស់ព្រះអង្គដល់បុត្រារបស់ទូលបង្គំ» ឬទី ២) «សូមប្រទានឲ្យទូលបង្គំ ព្រះរាជា ក្រឹត្យវិន័យដ៏សុចរិតរបស់ព្រះអង្គ ព្រះជាម្ចាស់ សូមប្រទានឲ្យសេចក្តីសុចរិតរបស់ព្រះអង្គដល់ខ្ញុំ ជាព្រះរាជបុត្ររបស់ស្តេច»។ មនុស្សនៅសម័យនោះច្រើនតែនិយាយអំពីខ្លួនគេដូចជាពួកគេជាអ្នកផ្សេង។ ទោះយ៉ាងណាវាជាការល្អបំផុតក្នុងការបកប្រែនេះ ដូចជាអ្នកតែងទំនុកតម្កើងកំពុងតែនិយាយអំពីអ្នកផ្សេងមិនមែនអំពីខ្លួនទ្រង់ទេ។ (សូមមើលៈ rc://*/ta/man/translate/figs-123person)

សូម​ប្រទាន​ឲ្យ​ព្រះ​រាជា ចេះ​វិនិច្ឆ័យ​ដូច​ព្រះ‌អង្គ

«អនុញ្ញាតឲ្យស្តេចវិនិច្ឆ័យ ដោយត្រឹមត្រូវ» (សូមមើលៈ UDB)

សូម​ឲ្យ​ព្រះ‌រាជ​បុត្រា​របស់​ព្រះ​រាជា បាន​ប្រកប​ដោយ​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ

«សូមឲ្យព្រះរាជបុត្រារបស់ស្តេចអាចធ្វើអ្វីដែលគាប់ព្រះហឫទ័យព្រះអង្គ»។ (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)

សូមព្រះអង្គវិនិច្ឆ័យ

ប្រសិនបើព្រះបាទដាវីឌសរសេររឿងនេះទ្រង់កំពុងមានបន្ទូលអំពីបុត្រារបស់ទ្រង់ដែលជាបុត្រារបស់ស្តេច ទ្រង់កំពុងមានបន្ទូលអំពីពេលវេលាដែលបុត្រារបស់ទ្រង់នឹងក្លាយជាស្តេច។ ប្រសិនបើស្តេចសាឡូម៉ូនសរសេរវាទោះបីទ្រង់កំពុងសរសេរអំពីខ្លួនទ្រង់ក៏ដោយ វាជាការល្អបំផុតដើម្បីបកប្រែដូចជាទ្រង់កំពុងសរសេរអំពីអ្នកដទៃ។ វិធីណាមួយ «សូមឲ្យព្រះមហាក្សត្រវិនិច្ឆ័យ» គឺជាការបកប្រែដ៏ល្អបំផុត។

ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ...ប្រជា‌រាស្ត្រ​ក្រីក្រ

អ្នកតែងទំនុកតម្កើងកំពុងតែនិយាយទៅកាន់ព្រះជាម្ចាស់។

លើ​ប្រជា‌រាស្ត្រ​ក្រីក្រ

«ហើយ សូមឲ្យព្រះរាជាវិនិច្ឆ័យទោសប្រជាជនក្រីក្ររបស់ព្រះអង្គ»។ (សូមមើលៈ rc://*/ta/man/translate/figs-ellipsis)

សូម​ឲ្យ​ភ្នំ​ធំៗ​ផ្ដល់​ភាព​ចម្រុង​ចម្រើន ដល់​ប្រជា‌រាស្ត្រ ហើយ​ភ្នំ​តូចៗ​ផ្ដល់​ផល​ផ្លែ​ជា​សេចក្ដី​សុចរិត

អ្នកតែងទំនុកតម្កើងនិយាយអំពីជនជាតិអីុស្រាអែលហាក់ដូចជាពួកគេជាភ្នំ និងភ្នំដែលពួកគេរស់នៅ។ ទ្រង់មានបន្ទូលអំពីភ្នំ និងភ្នំដូចជាពួកគេជាទឹកដីអីុស្រាអែលទាំងមូលដូចជាដីនោះជាសួនច្បារដែលបង្កើតផល និងសន្តិភាព និងសេចក្តីសុចរិត ដូចជាពួកគេដែរ។ ការបកប្រែរបៀបផ្សេងទៀតៈ «សូមឲ្យប្រជាជននៅលើដីរស់នៅដោយសន្តិភាព...សូមឲ្យពួកគេធ្វើអ្វីគ្រប់យ៉ាងតាមរបៀបសុចរិត» (សូមមើលៈ [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-synecdoche]] និង rc://*/ta/man/translate/figs-metaphor)