km_tn/psa/071/001.md

5.1 KiB

ព័ត៌មានទូទៅៈ

លក្ខណៈស្របគ្នាជាទូទៅនៅក្នុងកំណាព្យហេព្រើរ។ (សូមមើលៈ [[rc:///ta/man/translate/writing-poetry]] និង [[rc:///ta/man/translate/figs-parallelism]])

ព័ត៌មានទូទៅៈ

ទំនុកនេះគឺជាការអធិស្ឋានសុំជំនួយ។

ឱ​ព្រះ‌អម្ចាស់អើយ ទូល‌បង្គំ​ពឹង​ជ្រក​ក្នុង​ព្រះ‌អង្គ

ការចូលទៅរកព្រះអម្ចាស់ ដើម្បីការពារត្រូវបានគេនិយាយថា៖ ជាទីពឹងជ្រករបស់ព្រះអង្គ។ ការបកប្រែរបៀបផ្សេងទៀតៈ «ឱព្រះអម្ចាស់អើយ សូមទៅរកព្រះអង្គ ដើម្បីការពារបានការពារពីព្រះអង្គ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

សូម​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​ខ្មាស​ឡើយ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «កុំឲ្យខ្មាំងសត្រូវរបស់ទូលបង្គំធ្វើឲ្យទូលបង្គំអាម៉ាស់មុខ» មើលរបៀប «កុំឲ្យទូលបង្គំអាម៉ាស់មុខ» ត្រូវបានបកប្រែក្នុងជំពូក ២៥:១។ (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

សង្គ្រោះទូល‌បង្គំ​ឲ្យ​រួច ដោយ​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ

អត្ថន័យដែលអាចមានគឺ ១) «ធ្វើឲ្យទូលបង្គំមានសុវត្ថិភាព ពីព្រោះព្រះអង្គតែងតែធ្វើអ្វីដែលត្រឹមត្រូវ» ឬ ២) «ធ្វើឲ្យទូលបង្គំមានសុវត្ថិភាពដូចដែលទូលបង្គំធ្វើអ្វីដែលព្រះអង្គចង់ឲ្យទូលបង្គំធ្វើ» (សូមមមើលៈ rc://*/ta/man/translate/figs-idiom)

សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់ទូល‌បង្គំ

នៅទីនេះ «ព្រះ‌កាណ៌របស់ព្រះអង្គ» សំដៅទៅលើឆន្ទៈរបស់ព្រះជាម្ចាស់ក្នុងការស្តាប់នរណាម្នាក់ដែលអធិស្ឋានដល់ព្រះអង្គ។ ការបកប្រែរបៀបផ្សេងទៀតៈ «យកចិត្តទុកដាក់ ចំពោះទូលបង្គំ»។ សូមមើលពីរបៀបបកប្រែក្នុងជំពូក ១៧: ៦ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

សូម​ធ្វើ​ជា​ថ្ម​ដាជ្រក​កោន​ដល់​ទូល‌បង្គំ

អ្នកតែងបទទំនុកតម្កើងសូមឲ្យព្រះអម្ចាស់ជួយទ្រង់ឲ្យមានសុវត្ថិភាពដូចទ្រង់ដែរ ប្រសិនបើទ្រង់លាក់ខ្លួនក្នុងផ្ទាំងថ្មធំមួយ ឬជ្រោះដែលខ្មាំងសត្រូវមិនអាចរកឃើញ។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

​ថ្ម​ដា...ថ្ម​ដា

ទាំងនេះជាភ្នំ ឬភ្នំមិនមែនជាថ្មដែលមនុស្សម្នាក់អាចកាន់នៅក្នុងដៃរបស់ពួកគេបានទេ។

ព្រះ‌អង្គ​បាន​ចេញ​បញ្ជា​

«ព្រះអង្គបានបញ្ជាពួកទេវតារបស់ព្រះអង្គ»

សង្គ្រោះ​ទូល‌បង្គំ

«រក្សាទូលបង្គំឲ្យមានសុវត្ថិភាព»

ព្រះ‌អង្គ​ជា​ថ្ម​ដា និង​ជា​បន្ទាយ​របស់​ទូល‌បង្គំ

អ្នកតែងបទទំនុកតម្កើងជឿថាព្រះអម្ចាស់នឹងការពារទ្រង់ និងធ្វើឲ្យទ្រង់មានសុវត្ថិភាព ដូចជាទ្រង់លាក់ខ្លួននៅលើកំពូលភ្នំ ឬនៅលើបន្ទាយដែលមនុស្សបង្កើតឡើង។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)