km_tn/psa/069/010.md

3.0 KiB

​ទូល‌បង្គំ​យំសោក ហើយ​ដាក់​ចិត្ត​តមអាហារ

ការពិតដែលអ្នកនិពន្ធកំពុងតមអាហារបង្ហាញថា ទ្រង់មានការសោកស្តាយចំពោះរបៀបដែលប្រជាជនបានធ្វើចំពោះព្រះវិហាររបស់ព្រះជាម្ចាស់។ (សូមមើលៈ [[rc:///ta/man/translate/translate-symaction]] និង [[rc:///ta/man/translate/figs-explicit]])

គេ​តិះ‌ដៀល​ទូល‌បង្គំ

«សត្រូវរបស់ទូលបង្គំ ស្តីបន្ទោសទូលបង្គំដោយសារតែវា»

ទូល‌បង្គំ​យក​សំពត់​ធ្មៃ មក​ធ្វើ​ជា​សម្លៀក‌បំពាក់

ការស្លៀកសម្លៀកបំពាក់រដុប និងថោកគឺជានិមិត្តរូបនៃការកាន់ទុក្ខចំពោះអំពើបាប។

​ទូល‌បង្គំ​ត្រឡប់​ជា​ពាក្យ លេង​សើច

អ្នកនិពន្ធនិយាយអំពីខ្លួនទ្រង់ដូចជាទ្រង់ជាមនុស្សសោកសៅ ឬមនុស្សល្ងីល្ងើនៅក្នុងសុភាសិត។ ការបកប្រែរបៀបផ្សេងទៀតៈ «ទូល‌បង្គំ​បានក្លាយជាគំរូនៃមនុស្សសោកសៅដែលបាននិយាយនៅក្នុងសុភាសិតរបស់ពួកគេ» ឬ «ពួកគេសើចចំអកឲ្យទូល‌បង្គំ​» (UDB) (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

អស់​អ្នក​ដែល​អង្គុយ​នៅ​ទ្វារ​ក្រុង

នៅទីនេះ «ច្រកទ្វារទីក្រុង» ត្រូវបានផ្សារភ្ជាប់ជាមួយនឹងភាពជាអ្នកដឹកនាំទីក្រុង។ ការបកប្រែរបៀបផ្សេងទៀតៈ «មនុស្សសំខាន់នៃទីក្រុង» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ទូលបង្គំជាចម្រៀងរបស់អ្នកប្រមឹក

អ្នកនិពន្ធនិយាយអំពីខ្លួនទ្រង់ ដូចជាទ្រង់ជាមនុស្សដែលអ្នកប្រមឹកច្រៀងចំរៀងចំអក។ ការបកប្រែរបៀបផ្សេងទៀតៈ «អ្នកប្រមឹកទីក្រុងច្រៀងចំរៀងគួរឲ្យស្អប់ខ្ពើមអំពីទូលបង្គំ» (UDB) (សូមមើលៈ rc://*/ta/man/translate/figs-metaphor)