km_tn/psa/069/005.md

3.8 KiB

ភាពល្ងង់ខ្លៅរបស់ទូលបង្គំ

នាមអរូបី «ភាពល្ងង់ខ្លៅ» អាចត្រូវបានបញ្ជាក់ជាសកម្មភាព។ ការបកប្រែរបៀបផ្សេងទៀតៈ «រឿងឆោតល្ងង់ដែលទូលបង្គំបានធ្វើ» (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)

កំហុសដែល​ទូល‌បង្គំ​បាន​ប្រព្រឹត្ត ពុំ​អាច​បិទ​បាំង​នឹង​ព្រះ‌អង្គ​ឡើយ

នេះអាចត្រូវបានបង្ហាញជាឃ្លាវិជ្ជមាន។ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអង្គដឹងពីបាបរបស់ទូល‌បង្គំទាំងអស់» (សូមមើលៈ rc://*/ta/man/translate/figs-litotes)

ឲ្យ​អស់​អ្នក​ដែល​ផ្ញើ​ជីវិតលើ​ព្រះអង្គ​ត្រូវ​អាម៉ាស់...ឲ្យ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះអង្គត្រូវ​បាក់​មុខ

ឃ្លាទាំងពីរនេះមានន័យដូចគ្នា ហើយសង្កត់ន័យទៅលើបំណងប្រាថ្នារបស់អ្នកនិពន្ធចង់ឲ្យព្រះជាម្ចាស់ការពារប្រជាជនរបស់ទ្រង់។ (សូមមើលៈ rc://*/ta/man/translate/figs-parallelism)

សូម​កុំ​ឲ្យ​អស់​អ្នក​ដែល​សង្ឃឹម ដល់​ព្រះ‌អង្គ​ត្រូវ​ខ្មាស ដោយ​ព្រោះ​ទូល‌បង្គំ​ឡើយ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «សូមកុំធ្វើឲ្យអាម៉ាស់មុខ ព្រោះទូលបង្គំអស់អ្នកដែលរង់ចាំព្រះអង្គ» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

សូម​កុំ​ឲ្យ

«សូមកុំឲ្យអ្នកទាំងនោះ»

សូម​កុំ​ឲ្យ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អង្គ ត្រូវ​បាក់​មុខ ដោយ​ព្រោះ​ទូល‌បង្គំ​ឲ្យ​សោះ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «សូមកុំនាំភាពអាម៉ាស់ដោយសារតែទូល‌បង្គំ​ ចំពោះអស់អ្នកដែលស្វែងរកព្រះអង្គ» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អង្គ

ការស្វែងរកព្រះតំណាងឲ្យ ១) សុំព្រះជួយ ឬ ២) គិតអំពីព្រះជាម្ចាស់ និងគោរពព្រះអង្គ។ ការបកប្រែរបៀបផ្សេងទៀតៈ១) «អ្នកដែលសុំព្រះអង្គជួយ» ឬ ២) «អ្នកដែលថ្វាយបង្គំ និងគោរពព្រះអង្គ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)