km_tn/psa/069/001.md

3.9 KiB

ព័ត៌មានទូទៅៈ

លក្ខណៈស្របគ្នាជាទូទៅនៅក្នុងកំណាព្យហេព្រើរ។ (សូមមើលៈ [[rc:///ta/man/translate/writing-poetry]] និង [[rc:///ta/man/translate/figs-parallelism]])

ព័ត៌មានទូទៅៈ

ទំនុកនេះគឺជាការអធិស្ឋានសុំជំនួយ។

ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង

«នេះគឺសម្រាប់អ្នកដឹកនាំតន្រ្តី ដើម្បីប្រើប្រាស់ក្នុងការថ្វាយបង្គំ»

បទ «ផ្កា​ម្លិះ»

នេះអាចសំដៅទៅលើទំនុកតន្ត្រី។ សូមមើលពីរបៀបបកប្រែក្នុងជំពូក ៤៥:១។

ទំនុក​របស់​ព្រះបាទ​ដាវីឌ

អត្ថន័យដែលអាចមានគឺ១) ព្រះបាទដាវីឌបានសរសេរទំនុកនេះ ឬ ២)ទំនុកនេះគឺអំពីព្រះបាទដាវីឌ ឬ ៣) បទទំនុកតម្កើងគឺមានលក្ខណៈដូចនឹងទំនុករបស់ព្រះបាទដាវីឌ។

សូម​សង្គ្រោះ​ទូល‌បង្គំ​ផង ដ្បិត​ទឹក​បាន​ឡើង​ដល់​ក​ទូល‌បង្គំ​ហើយ

អ្នកនិពន្ធពិពណ៌នាអំពីបញ្ហានៅក្នុងជីវិតរបស់ទ្រង់ ដូចជាទ្រង់កំពុងលង់ទឹកក្នុងទឹកជំនន់។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រោះដូចជាខ្ញុំកំពុងលង់ទឹកនៅក្នុងទឹក» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ទូល‌បង្គំ​ផុង​នៅ​ក្នុង​ភក់​ដ៏​ជ្រៅ

អ្នកនិពន្ធពិពណ៌នាអំពីបញ្ហានៅក្នុងជីវិតរបស់ទ្រង់ ដូចជាទ្រង់កំពុងភក់នៅក្នុងភក់ជ្រៅ។ ការបកប្រែរបៀបផ្សេងទៀតៈ «នេះហាក់ដូចជាខ្ញុំកំពុងភក់នៅក្នុងភក់ជ្រៅ ហើយខ្ញុំនឹងស្លាប់» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ភក់

ភក់ក្រាស់

គ្មានកន្លែងឈរទេ

អ្នកនិពន្ធប្រើឃ្លាអវិជ្ជមាន ដើម្បីបញ្ជាក់ពីស្ថានភាពរបស់ទ្រង់មិនស្ថិតស្ថេរ និងមិនប្រាកដប្រជា។ (សូមមើលៈfigs-litotes)

ទូល‌បង្គំ​បាន​ចូល​ទៅ​ក្នុង​ទឹក​ជ្រៅ ហើយ​ជំនន់​ក៏​បោក​គ្រប​លើ​ទូល‌បង្គំ

អ្នកនិពន្ធពិពណ៌នាអំពីបញ្ហារបស់ទ្រង់ដូចជាទ្រង់កំពុងលង់ទឹកនៅក្នុងទឹកទន្លេជ្រៅមួយ។ ការបកប្រែរបៀបផ្សេងទៀតៈ «ខ្ញុំមិនមានអារម្មណ៍ដូចជាខ្ញុំនៅក្នុងទឹកជ្រៅទេ ហើយទឹកជំនន់បានហូរមកលើខ្ញុំ»។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)