km_tn/psa/068/030.md

3.2 KiB

​សត្វព្រៃ ដែល​រស់​នៅ​កណ្ដាល​ដើម​ត្រែង

អ្នកប្រាជ្ញជាច្រើនជឿថាសត្វព្រៃទាំងនេះគឺជាការប្រៀបធៀបដែលសំដៅទៅលើប្រជាជនអេស៊ីប។ នេះអាចត្រូវបានធ្វើឲ្យច្បាស់។ ការបកប្រែរបៀបផ្សេងទៀតៈ «ប្រជាជននៅស្រុកអេស៊ីបដែលដូចជាសត្វព្រៃនៅលើដើមត្រែង» (សូមើលៈ [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-explicit]])

និង​ហ្វូង​គោ​ឈ្មោល ព្រម​ទាំង​កូន​គោ នៃ​ជនជាតិទាំង‌ឡាយ​ផងគ្រប់​គ្នា

ប្រជាជននៃប្រជាជាតិផ្សេងទៀត ត្រូវបានគេនិយាយដូចជាពួកគេជាហ្វូងគោដ៏ច្រើន។ ការបកប្រែរបៀបផ្សេងទៀតៈ «ប្រជាជាតិមានអំណាចដែលប្រៀបដូចហ្វូងគោ» (UDB) (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

កម្ចាត់‌កម្ចាយ

ដើម្បីបំបែក ឬបណ្តាលឲ្យអ្វីមួយ ដើម្បីរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងទិសដៅផ្សេងគ្នា

ពួក​មាន​ត្រកូល​ខ្ពស់​នឹង​ចេញ​ពី​ស្រុក​អេស៊ីប

នេះបញ្ជាក់ថាមេដឹកនាំទាំងនេះមកពីស្រុកអេស៊ីប ដើម្បីផ្តល់អំណោយដល់ព្រះជាម្ចាស់នៅក្រុងយេរូសាឡិម។ ការបកប្រែរបៀបផ្សេងទៀតៈ «បន្ទាប់មកមេដឹកនាំនៃស្រុក​អេស៊ីបនឹងនាំអំណោយដល់ព្រះអង្គ» (UDB) (សូមមើលៈ rc://*/ta/man/translate/figs-explicit)

ជន‌ជាតិ​អេត្យូ‌ពី

នេះសំដៅទៅលើប្រជាជនអេត្យូពី។ ការបកប្រែរបៀបផ្សេងទៀតៈ «ជនជាតិអេត្យូពី» (សូមមើលៈ rc://*/ta/man/translate/figs-synecdoche)

​លើក​ដៃ​ទៅ​រក​ព្រះជាម្ចស់

នេះគឺជាសកម្មភាពនិមិត្តរូបដែលតំណាងឲ្យការថ្វាយបង្គំព្រះជាម្ចាស់។ ការបកប្រែរបៀបផ្សេងទៀតៈ «លើកដៃឡើង ដើម្បីសរសើរតម្កើងព្រះជាម្ចាស់» (សូមមើលៈ rc://*/ta/man/translate/translate-symaction)