km_tn/psa/068/014.md

2.9 KiB

ព្រះ‌អង្គ​កម្ចាត់‌កម្ចាយ​ពួក​ស្តេច​នៅ​ស្រុក​នោះ ... សូម​ឲ្យ​ព្រឹល​ធ្លាក់​នៅ​លើ​ភ្នំ​សាល‌ម៉ូន

មានស្តេច និងទាហានដែលស្លាប់ជាច្រើននៅលើភ្នំដែលពួកគេត្រូវបានគេនិយាយដូចជាពួកគេកំពុងគ្របដណ្តប់លើភ្នំ។ ការបកប្រែរបៀបផ្សេងទៀតៈ «បានកម្ចាត់ស្តេច និងទាហានសត្រូវជាច្រើន នៅទីនោះដែលពួកគេប្រៀបដូចជាផ្កាព្រិលគ្របលើភ្នំ​សាល‌ម៉ូន។» (សូមមើលៈ rc://*/ta/man/translate/figs-simile)

កម្ចាត់‌កម្ចាយ​ពួក​ស្តេច

នៅទីនេះ «ស្តេច» សំដៅទៅលើកងទ័ពរបស់ពួកគេផងដែរ។ ការបកប្រែរបៀបផ្សេងទៀតៈ «ខ្ចាត់ខ្ចាយសត្រូវរបស់ស្តេចនិងកងទ័ពរបស់ពួកគេ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

​ភ្នំ​សាល‌ម៉ូន

នេះជាឈ្មោះភ្នំមួយ។ (សូមមើលៈ rc://*/ta/man/translate/translate-names)

ភ្នំមួយដ៏អស្ចារ្យគឺ...ជាភ្នំខ្ពស់មួយ

ឃ្លាទាំងពីរនេះមានអត្ថន័យស្រដៀងគ្នា ហើយត្រូវបានប្រើរួមគ្នា ដើម្បីពង្រឹងគ្នា។ ការបកប្រែរបៀបផ្សេងទៀតៈ «ភ្នំមួយដ៏ខ្ពស់រឹកមាំ និងខ្ពស់គឺជាភ្នំនៅស្រុកបាសាន» (សូមមើលៈ rc://*/ta/man/translate/figs-parallelism)

ហេតុ​អ្វី​បាន​ជា​មើលដោយ​ច្រណែន ...ជា​លំនៅ​របស់​ព្រះ‌អង្គ​ដូច្នេះ?

សំណួរនេះអាចត្រូវបានសរសេរជាឃ្លា។ ការបកប្រែរបៀបផ្សេងទៀតៈ «តំបន់ភ្នំខ្ពស់នៃស្រុកបាសានមិនគួរមើលទៅច្រណែន នឹងភ្នំដែលព្រះជាម្ចាស់ប្រាថ្នាចង់បានកន្លែងដែលព្រះអង្គនឹងគង់នៅនោះទេ»។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)