km_tn/psa/068/011.md

3.5 KiB

ព័ត៌មានទូទៅៈ

ព្រះបាទដាវីឌបន្ដដំណើរនៃជនជាតិអីុស្រាអែលឆ្លងកាត់វាលខ្សាច់។ នៅក្នុងផ្នែកនៃរឿងនេះជនជាតិអីុស្រាអែលទទួលបានជ័យជម្នះក្នុងសង្គ្រាមប្រឆាំងនឹងសត្រូវរបស់ពួកគេ។

ពួក​ស្ត្រីដែល​ប្រកាស​ដំណឹង...​កង‌ទ័ព

មនុស្សមួយចំនួនធំបានប្រាប់សាររបស់ព្រះអម្ចាស់ដល់អ្នកដទៃ។ ពួកគេត្រូវបានគេនិយាយដូចជាមានកងទ័ពច្រើន។ ដោយសារឃ្លានេះមានលក្ខណៈជាស្ត្រីកំណែខ្លះបកប្រែនេះថា «ស្ត្រីដែលបានប្រកាសពួកគេ ... កងទ័ព»។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ពួក​ស្តេចនៃកងទ័ព ... ហេតុអ្វីបានជាអ្នកធ្វើបែបនេះ?

ព័ត៌មានក្នុងជំពូក ៦៨:១១ ត្រូវបានរៀបចំជាថ្មី ដូច្នេះអត្ថន័យរបស់វាអាចងាយយល់ជាង។ (សូមមើលៈ rc://*/ta/man/translate/translate-versebridge)

ពួក​ស្តេច​កង‌ទ័ព​រត់​គេច គេ​រត់​គេច​ទៅ!

ស្តេចតំណាងកងទ័ពទាំងមូលរបស់ពួកគេ។ គេយល់ថា ពួកគេរត់គេច ព្រោះពួកគេចាញ់កងទ័ពអិុស្រាអែល។ ការបកប្រែរបៀបផ្សេងទៀតៈ «ស្តេច និងកងទ័ពរបស់ពួកគេរត់គេចពីយើង ពីព្រោះពួកគេចាញ់» (សូមមើលៈ [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-explicit]])

​ជ័យ‌ភណ្ឌ

របស់របរដែលដកហូតពីកងទ័ពដែលចាញ់ ហើយនាំយកទៅផ្ទះរបស់កងទ័ពដែលមានជ័យជម្នះ។

សត្វព្រាបគ្របដណ្តប់ដោយប្រាក់...មាស

នេះមានន័យថា ការយក​ជ័យ‌ភណ្ឌខ្លះមានតម្លៃណាស់ ព្រោះវាត្រូវបានគ្របដោយលោហៈដ៏មានតម្លៃ។

ពេលអ្នកខ្លះនៅក្នុងចំណោមហ្វូងចៀម ហេតុអ្វីអ្នកធ្វើបែបនេះ?

សំណួរនេះត្រូវបានប្រើ ដើម្បីស្តីបន្ទោសប្រជាជនដែលមិនបានចូលរួមក្នុងសមរភូមិ។ ការបកប្រែរបៀបផ្សេងទៀតៈ «អ្នកដែលស្ថិតនៅក្នុងចំណោមហ្វូងចៀមមិនគួរនៅទេពួកគេគួរតែទៅសមរភូមិ»។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)