km_tn/psa/068/001.md

4.3 KiB

ព័ត៌មានទូទៅៈ

លក្ខណៈស្របគ្នាជាទូទៅនៅក្នុងកំណាព្យហេព្រើរ។ (សូមមើលៈ [[rc:///ta/man/translate/writing-poetry]] និង [[rc:///ta/man/translate/figs-parallelism]])

ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង

«នេះគឺសម្រាប់អ្នកដឹកនាំតន្រ្តី ដើម្បីប្រើប្រាស់ក្នុងការថ្វាយបង្គំ»

ទំនុក​របស់​ព្រះបាទ​ដាវីឌ

អត្ថន័យដែលអាចមានគឺ១) ព្រះបាទដាវីឌបានសរសេរទំនុកនេះ ឬ ២) ទំនុកនេះគឺអំពីព្រះបាទដាវីឌ ឬ ៣) បទទំនុកតម្កើងគឺមានលក្ខណៈដូចនឹងទំនុករបស់ព្រះបាទដាវីឌ។

សូម​ព្រះ​ក្រោក​ឡើង

ព្រះជាម្ចាស់ចាប់ផ្តើមធ្វើសកម្មភាពត្រូវបានគេនិយាយដូចជាព្រះអង្គក្រោកឈរឡើង។ ការបកប្រែរបៀបផ្សេងទៀតៈ «សូមឲ្យព្រះចាប់ផ្តើមធ្វើសកម្មភាព» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

សូម​ឲ្យ​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ​ត្រូវ​ខ្ចាត់‌ខ្ចាយ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «សូមឲ្យព្រះជាម្ចាស់ដេញសត្រូវរបស់ទ្រង់ចេញ» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

សូម​ព្រះ‌អង្គ​បណ្តេញ​គេ​ចេញ ដូច​ផ្សែងដែល​ត្រូវ​ខ្យល់​ផាត់​បាត់​ទៅ

សត្រូវរបស់ព្រះជាម្ចាស់ត្រូវបានគេនិយាយដូចជាផ្សែងដែលងាយនឹងត្រូវខ្យល់បក់បោក។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «បណ្តេញពួកគេចេញនៅពេលដែលខ្យល់បក់ផ្សែង» (សូមមើលៈ [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-activepassive]])

ដូច​ក្រមួន​ដែល​រលាយ​នៅ​ចំពោះ​ភ្លើង

ខ្មាំងសត្រូវរបស់ព្រះជាម្ចាស់ត្រូវបានគេនិយាយថា៖ ដូចជាក្រមួនដែលងាយរលាយដោយភ្លើង។ ការបកប្រែរបៀបផ្សេងទៀតៈ «បណ្តាលឲ្យពួកវាបាត់ដូចជាក្រមួនរលាយ​ចំពោះ​ភ្លើង» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

មនុស្ស​អាក្រក់

នេះសំដៅទៅលើមនុស្សអាក្រក់ជាទូទៅ។ (សូមមើលៈ rc://*/ta/man/translate/figs-nominaladj)

មនុស្ស​សុចរិត

នេះសំដៅទៅលើមនុស្សសុចរិតជាទូទៅ។ (សូមមើលៈ rc://*/ta/man/translate/figs-nominaladj)

​រីករាយ​នៅ​ចំពោះ​ព្រះ គេ​នឹង​មានអំណរ​សប្បាយ​យ៉ាង​ខ្លាំង!

ទាំងនេះមានន័យដូចគ្នា ហើយសង្កត់ន័យទៅលើចំនួនអំណរដែលពួកគេមាន។ (សូមមើលៈ rc://*/ta/man/translate/figs-doublet)