km_tn/psa/066/010.md

3.1 KiB

ព្រះ‌អង្គ​បាន​នាំ​យើង​ខ្ញុំ​ឲ្យ​ជាប់​មង

អ្នកនិពន្ធនិយាយពីការដាក់ទណ្ឌកម្មរបស់ព្រះជាម្ចាស់ ដូចជាព្រះជាម្ចាស់បានចាប់ប្រជាជនរបស់ព្រះអង្គដាក់ក្នុងសំណាញ់។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

សំណាញ់

អន្ទាក់សម្រាប់បក្សី ឬសត្វមួយ

ព្រះ‌អង្គ​បាន​ដាក់​បន្ទុក​យ៉ាង​ធ្ងន់ នៅ​លើ​ខ្នង​យើង​ខ្ញុំ

អ្នកនិពន្ធនិយាយពីអ្វីដែលប្រជាជនបានស៊ូទ្រាំ ដូចជាត្រូវផ្ទុកបន្ទុកធ្ងន់នៅលើខ្នង។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ព្រះ‌អង្គ​បាន​បើក​ឲ្យ​មនុស្ស​ជិះ​លើ​ក្បាល​យើង​ខ្ញុំ

នេះគឺជារូបភាពនៃការចាញ់យ៉ាងសាហាវនៅក្នុងសមរភូមិ។ ការបកប្រែរបៀបផ្សេងទៀតៈ «នេះដូចជាសត្រូវរបស់យើងបានកម្ចាត់យើងនៅក្នុងសមរភូមិ ហើយបន្ទាប់មកបានរុញរទេះរបស់ពួកគេមកលើសាកសពដែលដួលរបស់យើង» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

បានឆ្លងកាត់​ភ្លើង និងឆ្លង​កាត់​ទឹក

ព្រះជាម្ចាស់បានសាកល្បងពួកគេ ដោយគ្រោះមហន្តរាយធម្មជាតិ ដូចជាអគ្គីភ័យ និងទឹកជំនន់។ ការបកប្រែរបៀបផ្សេងទៀតៈ «យើងរងទុក្ខដូចជាមនុស្សដែលទទួលរងពីអគ្គិភ័យ និងទឹកជំនន់» (សូមមើលៈ [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-merism]])

​កន្លែង​ដែល​មាន​បរិបូរណ៏

អ្នកនិពន្ធនិយាយអំពីព្រះពរដែលប្រជាជនអីុស្រាអែលមាន ដូចជាពួកគេត្រូវបាននាំទៅកាន់ទីវាលធំទូលាយដែលពួកគេមានសុវត្ថិភាព។ ការបកប្រែរបៀបផ្សេងទៀតៈ «កន្លែងបើកចំហដែលយើងមានសុវត្ថិភាព» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)