km_tn/psa/065/008.md

1.9 KiB

ទី​សម្គាល់​

ភ័ស្តុតាង ឬអ្វីមួយដែលបង្ហាញថារឿងមួយទៀតគឺជាការពិត

ព្រះ‌អង្គ​ធ្វើ​ឲ្យ​អស់​អ្នក ដែល​រស់​នៅ​ទិស​ខាង​កើត និង​ទិស​ខាង​លិច​ស្រែក​ហ៊ោរ​ដោយ​អំណរ

ឃ្លាថា «ខាងកើត និងខាងលិច» សំដៅទៅលើប្រជាជនដែលរស់នៅលើផែនដី។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអង្គធ្វើឲ្យមនុស្សនៅគ្រប់ទីកន្លែងស្រែកដោយអំណរ» (សូមមើលៈ [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-merism]])

ថែ‌រក្សា​ផែន​ដី

នេះសំដៅទៅលើដីនៅលើផែនដី។

ព្រះ‌អង្គ​ធ្វើ​ឲ្យ​ផែន​ដី​មាន​ភោគ​ផល សម្បូរ​ហូរ​រហៀរ

«ព្រះអង្គធ្វើឲ្យដីល្អណាស់ ដូច្នេះអ្វីៗល្អៗ នឹងដុះឡើងនៅក្នុងដី»

ទន្លេ​របស់​ព្រះ​មាន​ពោរ​ពេញ​ទៅ​ដោយ​ទឹក

នេះសំដៅទៅលើការផ្គត់ផ្គង់ទឹកនៅលើមេឃដែលព្រះជាម្ចាស់បញ្ជូនទៅទឹកនៅលើផែនដី និងបំពេញទន្លេ។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអង្គបំពេញទន្លេជាមួយទឹក» (UDB) (សូមមើលៈ rc://*/ta/man/translate/figs-metonymy)