km_tn/psa/064/001.md

2.5 KiB

ព័ត៌មានទូទៅៈ

លក្ខណៈស្របគ្នាជាទូទៅនៅក្នុងកំណាព្យហេព្រើរ។ (សូមមើលៈ [[rc:///ta/man/translate/writing-poetry]] និង [[rc:///ta/man/translate/figs-parallelism]])

ព័ត៌មានទូទៅៈ

ទំនុកនេះគឺជាការអធិស្ឋានសុំជំនួយ។

ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង

«នេះគឺសម្រាប់អ្នកដឹកនាំតន្រ្តី ដើម្បីប្រើប្រាស់ក្នុងការថ្វាយបង្គំ»

ទំនុក​របស់​ស្ដេច​ដាវីឌ

អត្ថន័យដែលអាចមានគឺ១) ព្រះបាទដាវីឌបានសរសេរទំនុកនេះ ឬ ២)ទំនុកនេះគឺអំពីព្រះបាទដាវីឌ ឬ ៣) បទទំនុកតម្កើងគឺមានលក្ខណៈដូចនឹងទំនុករបស់ព្រះបាទដាវីឌ។

ការពារ

«រក្សាទុក»

សូម​លាក់​ទូល‌បង្គំ​ឲ្យ​រួច​ផុត​ពី​ផែន​ការ​សម្ងាត់...ពីពពួក​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត

ឃ្លាទាំងពីរនេះមានអត្ថន័យស្រដៀងគ្នា។ ឃ្លាទីពីរផ្តល់នូវព័ត៌មានលម្អិត បន្ថែមទៀត ដោយពិពណ៌នាអំពីអ្វីដែល «ការធ្វើផែនការសម្ងាត់» ស្តាប់ទៅដូចអ្វី។ (សូមមើលៈ rc://*/ta/man/translate/figs-parallelism)

ពីភាពចលាចល

នៅទីនេះពាក្យបង្កប់ន័យ «លាក់ខ្ញុំ» អាចត្រូវបានបន្ថែមទៅការបកប្រែ។ ការបកប្រែរបៀបផ្សេងទៀតៈ «លាក់ខ្ញុំពីភាពវឹកវរ» (សូមមើលៈ rc://*/ta/man/translate/figs-ellipsis)

ការរំជើបរំជួលខ្លាំង

សំឡេងច្របូកច្របល់ និងរំជើបរំជួល។