km_tn/psa/063/005.md

2.0 KiB

ព្រលឹង​ទូល‌បង្គំ​នឹង​បាន​ស្កប់​ស្កល់ ដូច​បាន​បរិ‌ភោគ​ខួរ​ឆ្អឹង និង​ខ្លាញ់

នៅទីនេះអ្នកនិពន្ធនិយាយអំពីការស្គាល់ និងគោរពថ្វាយបង្គំព្រះជាម្ចាស់ជាការពេញចិត្តជាងការបរិភោគអាហារល្អ។ ការបកប្រែរបៀបផ្សេងទៀតៈ «ខ្ញុំនឹងរីករាយជាងមនុស្សដែលញ៉ាំអាហារខ្លាញ់ និងអាហារជម្រើស» (សូមមើលៈ rc://*/ta/man/translate/figs-simile)

ហើយ​មាត់​ទូល‌បង្គំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គដោយ ​បបូរ​មាត់​រីក‌រាយ

នៅទីនេះ «ដោយបបូរមាត់ដ៏រីករាយមាត់របស់ខ្ញុំ» តំណាងឲ្យមនុស្សទាំងមូលដែលនឹងសរសើរព្រះជាម្ចាស់ដោយអំណរ។ ការបកប្រែរបៀបផ្សេងទៀតៈ «ខ្ញុំនឹងសរសើរព្រះអង្គដោយអំណរ» (សូមមើលៈ rc://*/ta/man/translate/figs-synecdoche)

ពេល​ទូល‌បង្គំ​នឹក​ដល់​ព្រះ‌អង្គ​នៅ​ក្នុង​ដំណេក...នៅ​វេលា​យាម​យប់

ឃ្លាទាំងពីរនេះមានអត្ថន័យដូចគ្នា។ គំនិតនេះត្រូវបានធ្វើឡើងម្តងទៀត ដើម្បីបញ្ជាក់ថា តើអ្នកនិពន្ធគិតយ៉ាងម៉េចអំពីព្រះជាម្ចាស់។