km_tn/psa/060/010.md

2.7 KiB

ឱ​ព្រះ​អើយ តើ​មិន​មែន​ព្រះ‌អង្គ​ទេ​ឬ ដែល​បាន​បោះ​បង់​ចោល​យើង​ខ្ញុំ?

អ្នកតែងបទទំនុកតម្កើងប្រើសំនួរនេះ ដើម្បីបង្ហាញពីភាពសោកសៅរបស់ទ្រង់ដែលហាក់ដូចជាព្រះជាម្ចាស់បានបដិសេធពួកគេ។ ការបកប្រែរបៀបផ្សេងទៀតៈ «ប៉ុន្តែព្រះជាម្ចាស់ហាក់ដូចជាព្រះអង្គបានបដិសេធយើង»។ ឬ «ព្រះជាម្ចាស់ហាក់ដូចជាព្រះអង្គបោះបង់យើងចោល»។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

ព្រះ‌អង្គ​មិន​យាង​ចេញ​ទៅ​ជា​មួយ កង‌ទ័ព​របស់​យើង​ខ្ញុំ​ទៀត​ឡើយ

អ្នកតែងបទទំនុកតម្កើងនិយាយអំពីព្រះជាម្ចាស់ជួយកងទ័ពរបស់ពួកគេដូចជាព្រះជាម្ចាស់នឹងទៅប្រយុទ្ធនឹងពួកគេ។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអង្គមិនជួយកងទ័ពរបស់យើងនៅពេលយើងចូលទៅក្នុងសមរភូមិ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ឥតប្រយោជន៍

«គ្មានតំលៃ»

ជ័យជម្នះ

«មានជ័យជម្នះ»

ព្រះ‌អង្គ​ហើយ ដែល​នឹង​ជាន់​ឈ្លី ពួក​សត្រូវ​យើង​ខ្ញុំ

អ្នកតែងទំនុកតម្កើងនិយាយអំពីព្រះជាម្ចាស់ជួយកងទ័ពរបស់ពួកគេកម្ចាត់ខ្មាំងសត្រូវរបស់ពួកគេ ដូចជាព្រះជាម្ចាស់នឹងជាន់ឈ្លីខ្មាំងសត្រូវ។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអង្គនឹងជួយយើងឲ្យជាន់ឈ្លីសត្រូវរបស់យើង» ឬ «ព្រះអង្គនឹងធ្វើឲ្យយើងអាចកម្ចាត់សត្រូវរបស់យើង» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)