km_tn/psa/060/004.md

3.7 KiB

ព្រះ‌អង្គ​បាន​ប្រទាន​ទង់​ជ័យ​មួយ

ព្រះជាម្ចាស់ដឹកនាំរាស្ដ្ររបស់ព្រះអង្គក្នុងការប្រយុទ្ធ គឺនិយាយដូចជាព្រះជាម្ចាស់ជាស្ដេច ឬជាមេបញ្ជាការដែលបានរៀបចំបដាសម្រាប់កងទ័ព។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអង្គគឺដូចជាស្តេចដែលរៀបចំទង់​ជ័យ» ឬ «ព្រះអង្គបញ្ជាឲ្យយើងប្រយុទ្ធដូចជាស្តេចដែលលើកទង់​ជ័យ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

​ទង់​ជ័យ

«ទង់ប្រយុទ្ធ»។ នេះជាទង់មួយដែលព្រះរាជា ឬមេបញ្ជាការម្នាក់នឹងលើកលើបង្គោល ដើម្បីបង្ហាញថាកងទ័ពគួរតែប្រមូលផ្តុំ។

ដើម្បី​ឲ្យ​គេ​បាន​រត់​ទៅ​ទី​នោះ រួច​ផុត​ពីមុខ​ព្រួញ សំណៅ​ហេព្រើរ ដោយ​ព្រោះ​សេចក្ដីពិត

នេះអាចត្រូវបានបញ្ជាក់ដោយឃ្លាសកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ដើម្បីបង្ហាញប្រឆាំងនឹងអ្នកដែលកាន់ធ្នូ»។ ទោះយ៉ាងណាក៏ដោយកំណែខ្លះមានការបកស្រាយខុសគ្នានៃឃ្លានេះ។ (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ដោយ​ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ

ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គតំណាងអំណាចរបស់ព្រះអង្គ។ ការបកប្រែរបៀបផ្សេងទៀតៈ «ដោយអំណាចរបស់ព្រះអង្គ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

សូម​ឆ្លើយ​តប​យើង​ខ្ញុំ

ការឆ្លើយនៅទីនេះតំណាងឲ្យការឆ្លើយតបនឹងសំណើរបស់ទ្រង់។ ការបកប្រែរបៀបផ្សេងទៀតៈ «ឆ្លើយតបនឹងសំណើរបស់ខ្ញុំ» ឬ «ឆ្លើយតបការអធិស្ឋានរបស់ខ្ញុំ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ដើម្បី​ឲ្យ​គេ​បាន​រត់​ទៅ​ទី​នោះ រួច​ផុត​ពីមុខ​ព្រួញ សំណៅ​ហេព្រើរ ដោយ​ព្រោះ​សេចក្ដីពិត

ឃ្លាថា «អ្នកដែលកាន់ធ្នូ» សំដៅទៅលើទាហានសត្រូវក្នុងសមរភូមិ។ ការបកប្រែរបៀបផ្សេងទៀតៈ «ដើម្បីបង្ហាញនៅពេលដែលព្រះអង្គយកកងទ័ពរបស់ព្រះអង្គចូលទៅក្នុងសមរភូមិប្រឆាំងនឹងសត្រូវរបស់ទ្រង់» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)