km_tn/psa/059/001.md

3.9 KiB

ព័ត៌មានទូទៅៈ

លក្ខណៈស្របគ្នាជាទូទៅនៅក្នុងកំណាព្យហេព្រើរ។ (សូមមើលៈ [[rc:///ta/man/translate/writing-poetry]] និង [[rc:///ta/man/translate/figs-parallelism]])

ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង

«នេះគឺសម្រាប់អ្នកដឹកនាំតន្រ្តី ដើម្បីប្រើប្រាស់ក្នុងការថ្វាយបង្គំ»។

បទ «សូម​កុំ​បំផ្លាញ»

នេះប្រហែលជាប្រាប់នូវទំនុកតន្រ្តី ឬបទភ្លេងដែលត្រូវប្រើនៅពេលច្រៀងទំនុក។ សូមមើលពីរបៀបបកប្រែក្នុងជំពូក ៥៧:១។

ទំនុក​របស់​ស្ដេច​ដាវីឌ

អត្ថន័យដែលអាចមានគឺ១) ព្រះបាទដាវីឌបានសរសេរទំនុកនេះ ឬ ២)ទំនុកនេះគឺអំពីព្រះបាទដាវីឌ ឬ ៣) បទទំនុកតម្កើងគឺមានលក្ខណៈដូចនឹងទំនុករបស់ព្រះបាទដាវីឌ។

កំណាព្យ

អត្ថន័យនៃពាក្យ «កំណាព្យ» គឺមិនច្បាស់ទេ។ អ្នកអាចប្រើពាក្យ «ទំនុកតម្កើង» ជំនួសវិញ។ នេះអាចត្រូវបានសរសេរថាៈ «នេះគឺជាទំនុកដែលព្រះបាទដាវីឌបានសរសេរ»។ សូមមើលពីរបៀបបកប្រែក្នុងជំពូក ១៦:១។

នៅ​ពេល​ដែល​ស្ដេច​សូល​ចាត់​គេ​ឲ្យ​ទៅ​ព័ទ្ធ​ដំណាក់​ព្រះបាទ​ដាវីឌ ដើម្បី​ធ្វើ​គុត​ព្រះអង្គ

«ពីពេលដែលស្តេចសូលចាត់ទាហានឲ្យទៅមើលដំណាក់របស់ព្រះបាទដាវីឌ ដើម្បីរកឱកាសសម្លាប់ទ្រង់»

សូមដាក់ទូលបង្គំនៅលើខ្ពស់

កន្លែងខ្ពស់តំណាងឲ្យកន្លែងសុវត្ថិភាពដែលសត្រូវរបស់ទ្រង់មិនអាចទៅដល់ទ្រង់។ ការបកប្រែរបៀបផ្សេងទៀតៈ «ដាក់ទូលបង្គំនៅកន្លែងមានសុវត្ថិភាព» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

​លើក​គ្នា​ទាស់​នឹង​ទូល‌បង្គំ

ការក្រោកឈរប្រឆាំងនឹងនរណាម្នាក់តំណាងឲ្យការវាយប្រហារទ្រង់។ ការបកប្រែរបៀបផ្សេងទៀតៈ «វាយប្រហារទូលបង្គំ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

មនុស្ស ដែល​កម្ចាយ​ឈាម

ពាក្យថា «បង្ហូរឈាម» មាន «ឈាម» ដែលសំដៅទៅលើឃាតកម្ម និង «ស្រេក» ដែលសំដៅទៅលើសេចក្តីប៉ងប្រាថ្នា។ ការបកប្រែរបៀបផ្សេងទៀតៈ «មនុស្សដែលចង់សំលាប់» ឬ «មនុស្សដែលចូលចិត្តសំលាប់មនុស្ស» (សូមមើលៈ rc://*/ta/man/translate/figs-idiom)