km_tn/psa/058/009.md

3.8 KiB

មុន​នឹង​ភ្លើង​បន្លា​ឆេះ​ក្ដៅ​ដល់​ឆ្នាំង...គឺ​ទោះ​បី​នៅខៀវ​ស្រស់​ក្ដី ឬ​ក្រៀម​ទៅ​ហើយ​ក្ដី

មនុស្សអាក្រក់ ត្រូវបានគេនិយាយថាដូចជាមែកឈើដែលមានបន្លាហើយការដាក់ទណ្ឌកម្មយ៉ាងលឿនរបស់ព្រះជាម្ចាស់ចំពោះពួកគេ គឺត្រូវបានគេនិយាយដូចជាព្រះអង្គនឹងបណ្តេញពួកគេចេញ ឬបោសពួកគេចេញភ្លាមៗ។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះជាម្ចាស់នឹងបំផ្លាញមនុស្សអាក្រក់ ឲ្យលឿនជាងខ្យល់កួចអាចបណ្តាល ឲ្យបែកបន្លាដែលត្រូវបានដាក់នៅក្រោមឆ្នាំង ហើយដុតដោយភ្លើង»។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

របស់ព្រះអង្គ

ព្រះបាទដាវីឌកំពុងតែនិយាយទៅកាន់រាស្ដ្ររបស់ព្រះជាម្ចាស់។

បន្លា

«មែកធាងបន្លា»

មនុស្ស​សុចរិត​នឹង​ត្រេក​អរ ដោយ​ឃើញ

ឃ្លា «មនុស្សសុចរិត» សំដៅទៅលើមនុស្សសុចរិតជាទូទៅ។ ការបកប្រែរបៀបផ្សេងទៀតៈ «មនុស្សសុចរិតនឹងរីករាយនៅពេលពួកគេបានឃើញ» (សូមមើលៈ rc://*/ta/man/translate/figs-genericnoun)

គេ​នឹង​លាង​ជើង​ក្នុង​ឈាម​របស់​មនុស្ស​អាក្រក់

ការធ្វើឲ្យជើងរបស់មនុស្សម្នាក់សើមដោយដើរលើឈាម ត្រូវបានគេនិយាយថា៖ លាងជើងក្នុងឈាម។ ការបកប្រែរបៀបផ្សេងទៀតៈ «មនុស្សសុចរិតនឹងធ្វើឲ្យជើងរបស់គេសើមដោយឈាមរបស់មនុស្សអាក្រក់» ឬ «មនុស្សសុចរិតនឹងដើរដោយឈាមរបស់មនុស្សអាក្រក់»។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

គេ​នឹង​លាង​ជើង​ក្នុង​ឈាម​របស់​មនុស្ស​អាក្រក់

មនុស្សអាក្រក់ជាច្រើនដែលបានស្លាប់ត្រូវបានសម្តែងចេញ ដោយប្រើការនិយាយបំផ្លើសរបស់មនុស្សសុចរិតដែលលាងជើងរបស់ពួកគេនៅក្នុងឈាមរបស់មនុស្សអាក្រក់។ ការបកប្រែរបៀបផ្សេងទៀតៈ «មនុស្សអាក្រក់ជាច្រើននឹងស្លាប់ នៅពេលដែលមនុស្សសុចរិតដើរលើឈាមរបស់ពួកគេវាហាក់ដូចជាពួកគេអាចលាងជើងរបស់ពួកគេនៅក្នុងឈាម» (សូមមើលៈ [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-hyperbole]])