km_tn/psa/057/007.md

5.3 KiB

ទូល‌បង្គំ​បាន​តាំង​ចិត្ត​ជា​ស្រេច ឱ​ព្រះ​អើយ ចិត្ត​ទូល‌បង្គំ​បាន​តាំង​ជា​ស្រេច​ហើយ

ការមានទំនុកចិត្ត ត្រូវបានគេនិយាយថាចិត្តរបស់មនុស្សរឹងមាំជាជាងរង្គោះរង្គើរ ឬងាយ។ ឃ្លានេះត្រូវបានធ្វើម្តងទៀតដើម្បីបង្ហាញថាទ្រង់មានទំនុកចិត្តទាំងស្រុងលើព្រះជាម្ចាស់ ហើយនឹងមិនផ្លាស់ប្តូរទេ។ ការបកប្រែរបៀបផ្សេងទៀតៈ «ទូលបង្គំមានទំនុកចិត្តលើព្រះអង្គទាំងស្រុង! ឱ​ព្រះ​អើយ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ទូល‌បង្គំ​នឹង​ច្រៀង

តើនរណាដែលទ្រង់នឹងច្រៀងទៅអាចត្រូវបានបញ្ជាក់យ៉ាងច្បាស់។ ការបកប្រែរបៀបផ្សេងទៀតៈ «ទូលបង្គំនឹងច្រៀងសរសើរដល់ព្រះអង្គ ឱ​ព្រះ​អើយ» (សូមមើលៈ rc://*/ta/man/translate/figs-explicit)

ឱ​ព្រលឹង​ខ្ញុំ​អើយ ចូរ​ភ្ញាក់​ឡើង!

នេះអាចត្រូវបានបញ្ជាក់យ៉ាងច្បាស់ថាគោលបំណងនៃការភ្ញាក់គឺច្រៀងសរសើរដល់ព្រះជាម្ចាស់។ ការភ្ញាក់ដឹងខ្លួនអាចជាពាក្យប្រៀបធៀបមួយសម្រាប់ការចាប់ផ្តើមឬរៀបចំធ្វើអ្វីមួយ។ ដួងចិត្តតំណាងឲ្យអ្នកតែងទំនុកតម្កើង ឬអារម្មណ៍របស់ទ្រង់។ ការបកប្រែរបៀបផ្សេងទៀតៈ «ភ្ញាក់ឡើង ឱ​ព្រលឹង​ខ្ញុំ​អើយច្រៀងសរសើរដល់ព្រះជាម្ចាស់» ឬ «ទូលបង្គំនឹងរៀបចំដួងចិត្តកិត្តិយសរបស់ទូលបង្គំ ដើម្បីច្រៀងសរសើរដល់ព្រះជាម្ចាស់» ឬ «ទូលបង្គំមានកិត្តិយសក្នុងការភ្ញាក់ឡើង ហើយច្រៀងសរសើរដល់ព្រះជាម្ចាស់» ឬ (សូមមើលៈ [[rc:///ta/man/translate/figs-explicit]] និង [[rc:///ta/man/translate/figs-metaphor]] និង rc://*/ta/man/translate/figs-metonymy)

ឱ​ពិណ និង​ស៊ុង​របស់​ខ្ញុំ​អើយចូរ​ភ្ញាក់​ឡើង

នេះអាចត្រូវបានបញ្ជាក់យ៉ាងច្បាស់ថាគោលបំណងនៃការភ្ញាក់គឺច្រៀងសរសើរដល់ព្រះជាម្ចាស់។ អ្នកតែងបទទំនុកតម្កើងនិយាយដូចជាសម្លេងពិណ និងពិណគឺជាមនុស្សដែលអាចក្រោកឡើង ដើម្បីច្រៀងសរសើរដល់ព្រះជាម្ចាស់។ ការបកប្រែរបៀបផ្សេងទៀតៈ «ភ្ញាក់ឡើងសំលេងពិណ និងច្រៀងសរសើរតម្កើងព្រះជាម្ចាស់» ឬ «ខ្ញុំនឹងលេងភ្លេងពិណនៅពេលខ្ញុំច្រៀងសរសើរដល់ព្រះជាម្ចាស់»។ (សូមមើលៈ [[rc:///ta/man/translate/figs-explicit]] និង [[rc:///ta/man/translate/figs-personification]] និង rc://*/ta/man/translate/figs-metaphor)

ខ្ញុំ​នឹង​ដាស់​អរុណឲ្យ​រះ​ឡើង

ព្រឹកព្រលឹម ត្រូវបានគេនិយាយដូចជានេះនៅរស់ ហើយក្រោកពីដំណេកមុនពេលថ្ងៃរះកើតឡើង ត្រូវបានគេនិយាយថាកំពុងភ្ញាក់។ គោលបំណងនៃការក្រោកពីព្រលឹមគឺដើម្បីសរសើរតម្កើងព្រះជាម្ចាស់។ ការបកប្រែរបៀបផ្សេងទៀតៈ «ខ្ញុំនឹងក្រោកពីដំណេកមុនពេលថ្ងៃរះ» ឬ «ខ្ញុំនឹងក្រោកមុនពេលព្រះអាទិត្យរះ» (សូមមើលៈ [[rc:///ta/man/translate/figs-personification]] និង [[rc:///ta/man/translate/figs-metaphor]] និង rc://*/ta/man/translate/figs-explicit)