km_tn/psa/057/001.md

5.7 KiB

ព័ត៌មានទូទៅៈ

លក្ខណៈស្របគ្នាជាទូទៅនៅក្នុងកំណាព្យហេព្រើរ។ (សូមមើលៈ [[rc:///ta/man/translate/writing-poetry]] និង [[rc:///ta/man/translate/figs-parallelism]])

ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង

«នេះគឺសម្រាប់អ្នកដឹកនាំតន្រ្តី ដើម្បីប្រើប្រាស់ក្នុងការថ្វាយបង្គំ»។

បទ «សូម​កុំ​បំផ្លាញ»

នេះប្រហែលជាប្រាប់នូវទំនុក​តន្រ្តី ឬបទភ្លេងដែលត្រូវប្រើនៅពេលច្រៀងទំនុក។ ការបកប្រែរបៀបផ្សេងទៀតៈ «ច្រៀងទំនុកនេះដោយប្រើបទភ្លេងសូម​កុំ​បំផ្លាញ» ឬ «ច្រៀងនេះដោយប្រើទំនុកសូម​កុំ​បំផ្លាញ»។

សូម​កុំ​បំផ្លាញ

នេះមានន័យថា «កុំបំផ្លាញ»។ អ្នកបកប្រែអាចសរសេរអត្ថន័យ ឬចម្លងពាក្យហេព្រើរ។ (សូមមើលៈ [[rc:///ta/man/translate/translate-unknown]] និង [[rc:///ta/man/translate/translate-transliterate]])

ទំនុក​របស់​ព្រះបាទ​ដាវីឌ

អត្ថន័យដែលអាចមានគឺ១) ព្រះបាទដាវីឌបានសរសេរទំនុកនេះ ឬ ២)ទំនុកនេះគឺអំពីព្រះបាទដាវីឌ ឬ ៣) បទទំនុកតម្កើងគឺមានលក្ខណៈដូចនឹងទំនុករបស់ព្រះបាទដាវីឌ។

កំណាព្យ​របស់ព្រះបាទ​ដាវីឌ

អត្ថន័យនៃពាក្យ «កំណាព្យ» គឺមិនច្បាស់ទេ។ អ្នកអាចប្រើពាក្យ «ទំនុកតម្កើង» ជំនួសវិញ។ នេះអាចត្រូវបានសរសេរថាៈ «នេះគឺជាទំនុកដែលព្រះបាទដាវីឌបានសរសេរ»។ សូមមើលពីរបៀបបកប្រែក្នុងជំពូក ១៦:១។

នៅ​គ្រា​ដែល​ទ្រង់​ភៀស​ព្រះអង្គ​ចេញ​ពី​ស្ដេច​សូល​ទៅ​ពួន​នៅ​រូង​ភ្នំ

គោលបំណងនៃឃ្លានេះអាចត្រូវបានបញ្ជាក់យ៉ាងច្បាស់រួមជាមួយព័ត៌មានលម្អិតមូលដ្ឋានមួយចំនួនអំពីស្ថានភាព។ ការបកប្រែរបៀបផ្សេងទៀតៈ «នេះគឺអំពីពេលដែលព្រះបាទដាវីឌលាក់ខ្លួននៅក្នុងរូងភ្នំពីស្តេចសូល» ឬ «នេះគឺអំពីពេលដែលស្តេចសូលកំពុងដេញតាមព្រះបាទដាវីឌ ហើយព្រះបាទដាវីឌបានលាក់ខ្លួននៅក្នុងរូងភ្នំ» (សូមមើលៈ rc://*/ta/man/translate/figs-explicit)

ទូល‌បង្គំ​ពឹង​ជ្រក​ក្នុង​ព្រះ‌អង្គ

ការចូលទៅរកព្រះអម្ចាស់ ដើម្បីការពារត្រូវបាននិយាយថា៖ ជាទីពឹងជ្រករបស់ទ្រង់។ ការបកប្រែរបៀបផ្សេងទៀតៈ «ទូលបង្គំទៅរកព្រះអង្គដើម្បីការពារ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ទូល‌បង្គំ​ពឹង​ជ្រក​នៅ​ក្រោម​ម្លប់ នៃ​ស្លាប​របស់​ព្រះ‌អង្គ

អ្នកតែងបទទំនុកតម្កើងនិយាយអំពីព្រះជាម្ចាស់ដូចជាព្រះអង្គជាបក្សីម្តាយដែលការពារកូនក្មេងដោយសម្ងំនៅក្រោមស្លាបរបស់វា។ ការបកប្រែរបៀបផ្សេងទៀតៈ «ទូលបង្គំទុកចិត្តព្រះអង្គដើម្បីការពារទូលបង្គំ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

រហូត​ទាល់​តែ​ព្យុះ​នៃ​សេចក្ដី​អន្តរាយ​ទាំង​នេះបាន​ទៅបាត់

អ្នកតែងបទទំនុកតម្កើងនិយាយអំពីបំណងរបស់ស្តេចសូលដែលចង់សម្លាប់ទ្រង់ដូចជាស្តេចសូលព្យាយាមបំផ្លាញសត្រូវ។ ការបកប្រែរបៀបផ្សេងទៀតៈ «រហូតដល់បញ្ហានេះត្រូវបានបញ្ចប់» ឬ «រហូតដល់ទូលបង្គំលែងមានគ្រោះថ្នាក់» (សូមមើលៈ [[rc:///ta/man/translate/figs-abstractnouns]] និង [[rc:///ta/man/translate/figs-metaphor]])