km_tn/psa/055/001.md

3.4 KiB

ព័ត៌មានទូទៅៈ

លក្ខណៈស្របគ្នាជាទូទៅនៅក្នុងកំណាព្យហេព្រើរ។ (សូមមើលៈ [[rc:///ta/man/translate/writing-poetry]] និង [[rc:///ta/man/translate/figs-parallelism]])

ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង

«នេះគឺសម្រាប់អ្នកដឹកនាំតន្រ្តី ដើម្បីប្រើប្រាស់ក្នុងការថ្វាយបង្គំ»។

ប្រគំ​ជា​មួយ​តន្ត្រី​ដែល​មាន​ខ្សែ

«ប្រជាជនគួរតែលេងឧបករណ៍ដែលមានខ្សែរជាមួយនឹងបទចំរៀងនេះ»។

កំណាព្យ

នេះអាចសំដៅទៅលើទំនុកតន្រ្តី។ សូមមើលពីរបៀបបកប្រែក្នុងជំពូក ៣២:១។

សូម​ផ្ទៀង​ព្រះ‌កាណ៌ ស្តាប់​សេចក្ដី​ដែល​ទូល‌បង្គំ​អធិស្ឋាន

សូម​ផ្ទៀង​ស្តាប់តំណាងឲ្យការស្តាប់។ ការបកប្រែរបៀបផ្សេងទៀតៈ «ស្តាប់ការអធិស្ឋានរបស់ទូលបង្គំ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

សូម​កុំ​ពួន​ព្រះ​កាយ​នឹង​ពាក្យ ដែល​ទូល‌បង្គំ​ទូល‌អង្វរ​ឡើយ

ការបដិសេធមិនយកចិត្តទុកដាក់ចំពោះការអង្វររបស់ព្រះអង្គត្រូវបានគេនិយាយថា​៖ កំពុងលាក់អង្គទ្រង់ពីការនោះ។ ការបកប្រែរបៀបផ្សេងទៀតៈ «កុំព្រងើយកន្តើយនឹងការអង្វររបស់ទូលបង្គំ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ដោយ​ព្រោះ​សំឡេង​របស់​ខ្មាំង​សត្រូវ

នៅទីនេះ «សំឡេង» តំណាងឲ្យអ្វីដែលពួកគេនិយាយ។ ការបកប្រែរបៀបផ្សេងទៀតៈ «ដោយសារតែអ្វីដែលសត្រូវរបស់ទូលបង្គំនិយាយ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ដ្បិត​គេ​ទម្លាក់អំពើ​ទុច្ចរិត​មក​លើ​ទូល‌បង្គំ

បង្កបញ្ហាត្រូវបានគេនិយាយថា៖ ជាការនាំមកនូវបញ្ហា។ ការបកប្រែរបៀបផ្សេងទៀតៈ «ពួកគេបណ្តាលឲ្យទូលបង្គំមានបញ្ហាធំ» ឬ «ពួកគេធ្វើអំពើអាក្រក់ដាក់ទូលបង្គំ ហើយទូលបង្គំរងទុក្ខ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)