km_tn/psa/054/006.md

2.1 KiB

ទូល‌បង្គំ​នឹង​ថ្វាយ​យញ្ញបូជា​ដល់​ព្រះ‌អង្គ ដោយ​តង្វាយ​ស្ម័គ្រពី​ចិត្តឱ​ព្រះ‌អម្ចាស់អើយ ទូល‌បង្គំ​នឹងអរ​ព្រះ​គុណដល់​ព្រះ‌នាម​ព្រះ‌អង្គដ្បិត​ព្រះ‌នាម​ព្រះ‌អង្គ​ល្អ​វិសេស

ព្រះនាមរបស់ព្រះអម្ចាស់តំណាងឲ្យព្រះអង្គ។ ការបកប្រែរបៀបផ្សេងទៀតៈ «ឱព្រះអម្ចាស់អើយ ទូលបង្គំនឹងអរព្រះគុណព្រះអង្គ ដ្បិតព្រះអង្គល្អវិសេស» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ភ្នែក​ទូល‌បង្គំ​បាន​ឃើញ

ភ្នែកតំណាងឲ្យមនុស្ស។ ការបកប្រែរបៀបផ្សេងទៀតៈ «ទូលបង្គំបានឃើញ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ហើយ​ភ្នែក​ទូល‌បង្គំ​បាន​ឃើញ​ខ្មាំងសត្រូវ របស់​ទូល‌បង្គំត្រូវ​បរាជ័យ

អត្ថន័យដែលអាចមានគឺ ១) ឃើញថាខ្មាំងសត្រូវរបស់ទ្រង់បានចាញ់។ ការបកប្រែរបៀបផ្សេងទៀតៈ «ទូលបង្គំបានឃើញសត្រូវរបស់ទូលបង្គំត្រូវបានចាញ់» ឬ ២) កម្ចាត់សត្រូវរបស់ទ្រង់។ ការបកប្រែរបៀបផ្សេងទៀតៈ «ទូលបង្គំបានកម្ចាត់សត្រូវរបស់ទូលបង្គំ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)