km_tn/psa/054/001.md

6.9 KiB

ព័ត៌មានទូទៅៈ

លក្ខណៈស្របគ្នាជាទូទៅនៅក្នុងកំណាព្យហេព្រើរ។ (សូមមើលៈ [[rc:///ta/man/translate/writing-poetry]] និង [[rc:///ta/man/translate/figs-parallelism]])

ព័ត៌មានទូទៅៈ

ទំនុកនេះគឺជាការអធិស្ឋានសុំជំនួយ។

ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង

«នេះគឺសម្រាប់អ្នកដឹកនាំតន្រ្តី ដើម្បីប្រើប្រាស់ក្នុងការថ្វាយបង្គំ»។

ប្រគំ​ជា​មួយ​តន្ដ្រី​ដែល​មាន​ខ្សែ

«មនុស្សគួរតែលេងឧបករណ៍ដែលមានខ្សែរជាមួយបទចម្រៀងនេះ»។

កំណាព្យ

នេះអាចសំដៅទៅលើទំនុកតន្ត្រី។ សូមមើលពីរបៀបបកប្រែក្នុងជំពូក ៣២:១។

ជន‌ជាតិ​ស៊ីភ

ប្រជាជនមកពីទីក្រុងស៊ីភនៅលើភ្នំយូឌាភាគអាគ្នេយ៍នៃហេប្រុន។ (សូមមើលៈ rc://*/ta/man/translate/translate-names)

ព្រះបាទដាវីឌ​នៅ​លាក់​ខ្លួន​ជា​មួយ​ពួក​គេ

សំណួរនេះត្រូវបានប្រើ ដើម្បីបង្ហាញថា នេះជាអ្វីដែលសំខាន់ដែល​ស្ដេច​សូលគួរដឹង។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះបាទដាវីឌកំពុងលាក់ខ្លួនជាមួយយើង»។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

សូម​សង្គ្រោះ​ទូលបង្គំ ដោយ​យល់​ដល់​ព្រះ‌នាម​របស់​ព្រះអង្គ

នៅទីនេះព្រះនាមរបស់ព្រះជាម្ចាស់តំណាងឲ្យចរិតរបស់ព្រះអង្គ។ នេះអាចតំណាងជាពិសេសអំណាច ឬយុត្តិធម៌របស់ព្រះអង្គ។ ការបកប្រែរបៀបផ្សេងទៀតៈ «សូមសង្គ្រោះខ្ញុំដោយអំណាចរបស់ព្រះអង្គ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

សូម​រក​យុត្តិធម៌​ឲ្យ​ទូលបង្គំ ដោយ​យល់​ដល់​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ

ការវិនិច្ឆ័យព្រះបាទដាវីឌនៅទីនេះតំណាងឲ្យការបង្ហាញមនុស្សថា ព្រះបាទដាវីឌមិនមានកំហុសទេ។ នៅពេលព្រះជាម្ចាស់ប្រើឫទ្ធា‌នុភាព​របស់​ព្រះអង្គ ដើម្បីជួយសង្គ្រោះព្រះបាទដាវីឌប្រជាជននឹងដឹងថា ព្រះជាម្ចាស់បានវិនិច្ឆ័យទ្រង់ថាមិនមានកំហុសទេ។ ការបកប្រែរបៀបផ្សេងទៀតៈ «នៅក្នុងឫទ្ធា‌នុភាព​របស់​ព្រះអង្គបង្ហាញមនុស្សថា ខ្ញុំមិនមានកំហុស» ឬ «បង្ហាញមនុស្សថាខ្ញុំមិនមានកំហុស ដោយប្រើអំណាចរបស់ព្រះអង្គដើម្បីជួយសង្គ្រោះខ្ញុំ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យ

ការឲ្យត្រចៀករបស់មនុស្សម្នាក់តំណាងឲ្យការស្តាប់។ ការបកប្រែរបៀបផ្សេងទៀតៈ «ស្តាប់ពាក្យ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ពាក្យ​របស់​ទូលបង្គំ​ផង

កន្សោមនេះតំណាងឲ្យអ្វីដែលអ្នកនិយាយ។ការបកប្រែរបៀបផ្សេងទៀតៈ «ពាក្យរបស់ទូលបង្គំ» ឬ «អ្វីដែលទូលបង្គំកំពុងទូលទៅកាន់ព្រះអង្គ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

លើក​គ្នា​ប្រឆាំង​នឹង​ទូលបង្គំ

ការក្រោកឈរប្រឆាំងនឹងនរណាម្នាក់តំណាងឲ្យការរៀបចំ ដើម្បីវាយប្រហារទ្រង់ ឬវាយប្រហារទ្រង់។ ការបកប្រែរបៀបផ្សេងទៀតៈ «បានត្រៀមវាយប្រហារទូលបង្គំ» ឬ «កំពុងវាយប្រហារទូលបង្គំ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

មនុស្ស​ឃោរ‌ឃៅ​

«បុរសដែលគ្មានមេត្តា»

ចង់​ដក​ជីវិត​ទូលបង្គំ

ការស្វែងរកជីវិតរបស់នរណាម្នាក់តំណាងឲ្យការព្យាយាមសំលាប់ទ្រង់។ ការបកប្រែរបៀបផ្សេងទៀតៈ «បានព្យាយាមសំលាប់ទូលបង្គំ» ឬ «ចង់សំលាប់ទូលបង្គំ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ចិត្ត​អ្នក​ទាំង​នោះមិន​រវី‌រវល់​នឹង​ព្រះ‌ជាម្ចាស់​ទេ

ការដាក់ព្រះជាម្ចាស់ នៅចំពោះមុខពួកគេតំណាងឲ្យការយកចិត្តទុកដាក់ចំពោះព្រះជាម្ចាស់។ ការបកប្រែរបៀបផ្សេងទៀតៈ «ពួកគេមិនយកចិត្តទុកដាក់ចំពោះព្រះជាម្ចាស់» ឬ «ពួកគេមិនអើពើនឹងព្រះជាម្ចាស់» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)