km_tn/psa/053/006.md

2.5 KiB

ឱ សូម​ឲ្យ​ការ​សង្គ្រោះ​ដល់​សាសន៍​អុីស្រា‌អែល

ពាក្យ «ឱ» នៅទីនេះបង្ហាញពីការឧទានដែលបង្ហាញពីក្តីសង្ឃឹម ឬការអធិស្ឋាន។ ការបកប្រែរបៀបផ្សេងទៀតៈ «ខ្ញុំសង្ឃឹមថា ការសង្គ្រោះរបស់អីុស្រាអែលនឹងមកដល់» ឬ «ខ្ញុំអធិស្ឋានថា ការសង្គ្រោះនឹងមកដល់» (សូមមើលៈ rc://*/ta/man/translate/figs-exclamations)

ការ​សង្គ្រោះ​ដល់​សាសន៍​អុីស្រា‌អែល ចេញ​ពី​ក្រុង​ស៊ីយ៉ូន​មក​ទៅ​នេះ!

សេចក្ដីសង្រ្គោះតំណាងឲ្យព្រះជាម្ចាស់ជាអ្នកសង្គ្រោះដែលមានព្រះវិហារនៅក្រុងស៊ីយ៉ូន។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះសង្គ្រោះអីុស្រាអែលនឹងមកពីក្រុងស៊ីយ៉ូន» ឬ «ព្រះជាម្ចាស់នឹងមកពីក្រុងស៊ីយ៉ូន ហើយសង្គ្រោះអីុស្រាអែល» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ពេល​ព្រះ​ជាម្ចាស់ប្រោស​ឲ្យ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គងើប​មុខ​ឡើង​វិញ

«នៅពេលព្រះជាម្ចាស់ជួយសង្គ្រោះប្រជាជនដែលជាប់ជាឈ្លើយ»។

នោះសូម​ឲ្យ​យ៉ាកុប​បាន​ត្រេក​អរ ហើយ​សូម​ ឲ្យ​អុីស្រា‌អែល​រីក‌រាយ​ឡើង

ឃ្លាទាំងពីរនេះមានអត្ថន័យដូចគ្នា។ (សូមមើលៈ rc://*/ta/man/translate/figs-parallelism)

លោកយ៉ាកុប

ត្រង់នេះ «លោកយ៉ាកុប» សំដៅទៅលើកូនចៅរបស់លោកយ៉ាកុបជាជនជាតិអីុស្រាអែល។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)