km_tn/psa/053/004.md

3.8 KiB

អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត តើ​គេ​គ្មាន​ប្រាជ្ញា​ទេ​ឬ...ព្រះជាម្ចាស់?

សំណួរនេះត្រូវបានប្រើ ដើម្បីបង្ហាញពីភាពតក់ស្លុតដែលអ្នកនិពន្ធមានអារម្មណ៍ព្រោះប្រជាជនមានបាបច្រើន។ នេះអាចត្រូវបានសរសេរជាឃ្លាពីរ។ «អ្នកដែលប្រព្រឹត្ដអំពើទុច្ចរិតធ្វើដូចជាពួកគេមិនដឹងអ្វីទាំងអស់។ ពួកគេលេបត្របាក់ប្រជាជនរបស់យើងដូចជាពួកគេកំពុងបរិភោគនំប៉័ង ហើយពួកគេមិនអំពាវនាវរកព្រះជាម្ចាស់ទេ!» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

គេ​ជា​អ្នក​ដែល​ស៊ី​ប្រជា‌រាស្ត្រ​របស់​យើង ដូច​ជា​ស៊ី​អាហារ

ការបំផ្លាញមនុស្សត្រូវបានគេនិយាយថា៖ កំពុងលេបត្របាក់ពួកគេ។ ការធ្វើវាហាក់ដូចជាពួកគេកំពុងបរិភោគនំប៉័ងបង្កប់ន័យថា ពួកគេធ្វើវាយ៉ាងងាយស្រួល ឬដោយគ្មានអារម្មណ៍ថា ខ្លួនមានកំហុស។ ការបកប្រែរបៀបផ្សេងទៀតៈ «អ្នកដែលបំផ្លាញប្រជាជនរបស់ខ្ញុំដូចជាគេកំពុងបរិភោគនំបុ័ង» (សូមមើលៈ [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-simile]])

​ព្រះជាម្ចាស់នឹង​កម្ចាត់​កម្ចាយ​ឆ្អឹង របស់​ពួក​អ្នក​ដែល​បោះ​ទ័ព​ទាស់​នឹង​អ្នក

ខ្ចាត់ខ្ចាយឆ្អឹងរបស់មនុស្សតំណាងឲ្យការសម្លាប់ពួកគេ និងអនុញ្ញាតឲ្យឆ្អឹងរបស់ពួកគេនៅកន្លែងណាដែលពួកគេបានស្លាប់ និងមិនត្រូវបានកប់ឲ្យបានត្រឹមត្រូវ។ «ព្រះជាម្ចាស់នឹងបំផ្លាញអស់អ្នកណាដែលបោះជំរំនឹងឯងហើយឆ្អឹងរបស់គេនឹងរាយប៉ាយនៅលើដី»។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

​ពួក​អ្នក​ដែល​បោះ​ទ័ព​ទាស់​នឹង​អ្នក

បោះជំរំប្រឆាំងនឹងប្រជាជនតំណាងឲ្យការវាយប្រហារពួកគេ។ កងទ័ពសត្រូវនឹងធ្វើដំណើរ និងរៀបចំជំរំដើម្បីរស់នៅជាបណ្តោះអាសន្នក្បែរប្រជាជនដែលពួកគេចង់វាយប្រហារ។ ការបកប្រែរបៀបផ្សេងទៀតៈ «អ្នកណានឹងវាយប្រហារអ្នក» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)