km_tn/psa/052/001.md

5.5 KiB

ព័ត៌មានទូទៅ

លក្ខណៈស្របគ្នាជាទូទៅនៅក្នុងកំណាព្យហេព្រើរ។ (សូមមើលៈ [[rc:///ta/man/translate/writing-poetry]] និង [[rc:///ta/man/translate/figs-parallelism]])

ព័ត៌មានទូទៅ

នៅក្នុងទំនុកនេះពាក្យថា «អ្នក» សំដៅទៅលើលោក​ដូអេក។ នៅពេលដែលស្ដេច​សូលចង់សម្លាប់ព្រះបាទដាវីឌដូថបានប្រាប់ស្ដេច​សូលថាតើព្រះបាទដាវីឌនៅឯណា ដើម្បី ឲ្យស្ដេច​សូលអាចរកទ្រង់បាន។

ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង

«នេះគឺសម្រាប់អ្នកដឹកនាំតន្រ្តី ដើម្បីប្រើប្រាស់ក្នុងការថ្វាយបង្គំ»

កំណាព្យ

នេះអាចសំដៅទៅលើទំនុកតន្ត្រី។ សូមមើលពីរបៀបបកប្រែក្នុងជំពូក ៣២:១។

លោក​ដូអេក...​ស្ដេច​អហ៊ី‌ម៉ាឡេក

ទាំងនេះគឺជាឈ្មោះរបស់បុរស។ (សូមមើលៈ rc://*/ta/man/translate/translate-names)

ឱ​មនុស្ស​ខ្លាំង​ពូកែ​អើយ ហេតុ​អ្វី​បាន​ជា​អួត​ខ្លួន​ពី​អំពើ​អាក្រក់​ដូច្នេះ?

សំណួរនេះបង្ហាញថា ព្រះបាទដាវីឌខឹងយ៉ាងខ្លាំង ចំពោះអ្នកដែលបង្កបញ្ហា។ ការបកប្រែរបៀបផ្សេងទៀតៈ «អ្នកមិនគួរមានមោទនភាពចំពោះការបង្កើតបញ្ហាទេអ្នកបុរសខ្លាំងពូកែ» ។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

ឱ​មនុស្ស​ខ្លាំង​ពូកែ​អើយ

ព្រះបាទដាវីឌប្រហែលជាបានប្រើពាក្យមិនត្រឹមត្រូវ នៅពេលដែលទ្រង់ហៅលោក​ដូអេក។ ការបកប្រែរបៀបផ្សេងទៀតៈ «អ្នកដែលគិតថាអ្នកជាមនុស្សខ្លាំង» (សូមើលៈ rc://*/ta/man/translate/figs-irony)

ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច

ព្រះបាទដាវីឌនិយាយអំពីភាពស្មោះត្រង់នៃព្រះ‌ហឫ‌ទ័យ​សប្បុរសរបស់ព្រះជាម្ចាស់ហាក់ដូចជាវាអាចកើតឡើង។ ព្រះបាទដាវីឌប្រហែលជាចង់សំដៅទៅលើសេចក្ដីសន្យារបស់ព្រះជាម្ចាស់ដែលការពារប្រជាជនរបស់ព្រះអង្គពីមនុស្សអាក្រក់។ នេះអាចត្រូវបានបញ្ជាក់យ៉ាងច្បាស់។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះជាម្ចាស់ស្មោះត្រង់នឹងរក្សាការសន្យានៃសេចក្ដីសញ្ញារបស់ព្រះអង្គ» ឬ «ព្រះជាម្ចាស់ការពារប្រជាជនរបស់ព្រះអង្គយ៉ាងស្មោះត្រង់ពីមនុស្សអាក្រក់ដូចទ្រង់» (សូមមើលៈ [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-explicit]])

​កាំបិត​កោរ​យ៉ាង​មុត

កាំបិតមុតស្រួច

អណ្ដាត​អ្នក​បង្កើត​ជា​សេចក្ដីវិនាស អ្នកប្រសប់​ខាង​បោកបញ្ឆោត ប្រៀប​ដូច​ជា​កាំបិត​កោរ​យ៉ាង​មុត

នៅទីនេះអណ្តាតត្រូវបានគេប្រៀបធៀបទៅនឹងឡាមមុតមួយដែលមានសមត្ថភាពបង្កអន្តរាយ។ ការបកប្រែរបៀបផ្សេងទៀតៈ «អណ្តាតរបស់អ្នកធ្វើបាបមនុស្សដូចជាឡាមមុតនៅពេលដែលអ្នកមានផែនការបំផ្លាញ និងបញ្ឆោតអ្នកដទៃ» (សូមមើលៈ rc://*/ta/man/translate/figs-simile)

អណ្ដាត​របស់អ្នក​

ត្រង់នេះ «អណ្តាតរបស់អ្នក» សំដៅទៅលើមនុស្សដែលព្រះបាទដាវីឌកំពុងតែនិយាយទៅកាន់។ ការបកប្រែរបៀបផ្សេងទៀតៈ «អ្នក» (សូមមើលៈ rc://*/ta/man/translate/figs-synecdoche)