km_tn/psa/051/007.md

5.7 KiB

សូម​ជម្រះ​ទូល‌បង្គំ...ទូល‌បង្គំ​នឹង​បាន​ជ្រះ​ស្អាត...សូម​លាង​សម្អាត​ទូល‌បង្គំ...នោះ​ទូល‌បង្គំ​នឹង​បាន​ស​ជាង​ហិមៈ

ការគាប់ព្រះហឫទ័យព្រះជាម្ចាស់ត្រូវបានគេនិយាយថាស្អាត ឬស។ ព្រះជាម្ចាស់ធ្វើឲ្យមនុស្សអាចទទួលយកបានដោយអភ័យទោស ចំពោះអំពើបាបរបស់ពួកគេ។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

សូម​ជម្រះ​ទូល‌បង្គំ​ដោយ​មែក​ហ៊ីសុប

អ្នកនិពន្ធនិយាយអំពីព្រះជាម្ចាស់ដូចជាព្រះជាម្ចាស់ជាបូជាចារ្យដែលស្រោចទឹកលើទ្រង់ ដើម្បីធ្វើឲ្យព្រះសព្វព្រះហឫទ័យ។ ការបកប្រែរបៀបផ្សេងទៀតៈ «ធ្វើឲ្យទូលបង្គំអាចទទួលយកបានដោយប្រោះទឹកលើទូលបង្គំដោយមែក​ហ៊ីសុប» ឬ «អភ័យទោសឲ្យទូលបង្គំចំពោះអំពើបាបរបស់ទូលបង្គំ ដើម្បីឲ្យទូលបង្គំអាចទទួលយកបានចំពោះព្រះអង្គ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

មែក​ហ៊ីសុប

នេះជារុក្ខជាតិដែលពួកបូជាចារ្យប្រើដើម្បីប្រោះទឹក ឬឈាមលើមនុស្ស ឬវត្ថុផ្សេងៗ ដើម្បីធ្វើឲ្យពួកគេស្អាតស្អំតាមបែបសាសនាដែលអាចទទួលយកបានចំពោះព្រះជាម្ចាស់។ (សូមមើលៈ rc://*/ta/man/translate/translate-unknown)

បាន​ស​ជាង​ហិមៈ

មិនមានបាបត្រូវបានគេនិយាយថា៖ ជាពណ៌ស។ ការបកប្រែរបៀបផ្សេងទៀតៈ «ពណ៌ស ខ្លាំងណាស់» (សូមមើលៈ rc://*/ta/man/translate/figs-simile)

​អរ និ​ង​សេចក្ដីរីករាយ

ពាក្យទាំងពីរនេះមានន័យថាជាមូលដ្ឋានដូចគ្នា និងបញ្ជាក់ពីបំណងប្រាថ្នារបស់ទ្រង់ក្នុងការស្តាប់រឿងរីករាយ។ (សូមមើលៈ rc://*/ta/man/translate/figs-doublet)

សូម​ឲ្យ​ឆ្អឹង​ដែល​ព្រះ‌អង្គ​បាន​បំបាក់ អរសប្បាយឡើង​វិញ

មានអារម្មណ៍សោកសៅគួរឲ្យភ័យខ្លាចត្រូវបានគេនិយាយដូចជាឆ្អឹងរបស់ទ្រង់ត្រូវបានខូច។ ការបកប្រែរបៀបផ្សេងទៀតៈ «សម្រាប់ព្រះអង្គបានធ្វើឲ្យទូលបង្គំមានទុក្ខព្រួយយ៉ាងខ្លាំង នៅក្នុងខ្លួនទូលបង្គំ។ សូមឲ្យទូលបង្គំរីករាយម្តងទៀត!» (សូមើលៈ rc://*/ta/man/translate/figs-metaphor)

សូម​បាំង​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ ចេញ​ពី​អំពើ​បាប​របស់​ទូល‌បង្គំ

ការគិតអំពីអំពើបាបរបស់នរណាម្នាក់ត្រូវបានគេនិយាយថា៖ បានឃើញពួកគេ។ ការអភ័យទោស ឬការបដិសេធមិនគិតអំពីអំពើបាបត្រូវបានគេនិយាយថាជាការជ្រើសរើសមិនឲ្យមើល។ ការបកប្រែរបៀបផ្សេងទៀតៈ «កុំមើលអំពើបាបរបស់ទូលបង្គំ» ឬ «កុំចាំពីអំពើបាបរបស់ទូលបង្គំ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

លុប​បំបាត់​អំពើ​ទុច្ចរិត​ទាំង​ប៉ុន្មាន របស់​ទូល‌បង្គំ​ផង

ការអភ័យទោស ឬការបដិសេធមិនគិតអំពីអំពើបាបរបស់នរណាម្នាក់ត្រូវបានគេនិយាយថាជាការ ១) លុបចោលពួកគេ ឬ ២) លុបកំណត់ត្រាជាលាយលក្ខណ៍អក្សរនៃអំពើបាប។ ការបកប្រែរបៀបផ្សេងទៀតៈ ១) «អត់ទោសបាបរបស់ទូលបង្គំដូចជាមានអ្នកណាម្នាក់ដែលលុបអ្វីមួយចោល» ឬ «ភ្លេចពីបាបរបស់ទូលបង្គំដូចជាអ្នកដែលលុបចោលនូវកំណត់ត្រានៃអំពើបាប» (សូមមើលៈ Metaphor)