km_tn/psa/051/005.md

3.5 KiB

មើល៍ ទូល‌បង្គំ​កើត​មក​ក្នុង​អំពើ​ទុច្ចរិត...មើល៍ ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​សេចក្ដី​ពិត

ការប្រើប្រាស់ «មើល» នៅទីនេះទាញចំណាប់អារម្មណ៍របស់យើងទៅភាពផ្ទុយគ្នារវាងស្ថានភាពទាំងពីរនេះ។ ការបកប្រែរបៀបផ្សេងទៀតៈ «ទូលបង្គំពិតជាកើតមកក្នុងអំពើអាក្រក់ ... ប៉ុន្តែព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​សេចក្ដី​ពិត»

មើល៍ ទូល‌បង្គំ​កើត​មក​ក្នុង​អំពើ​ទុច្ចរិត...ហើយ​ទូល‌បង្គំ​មាន​បាប​តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្ដាយមក

ឃ្លាទាំងពីរនេះមានអត្ថន័យដូចគ្នាជាមូលដ្ឋាន ហើយត្រូវបានប្រើរួមគ្នាសម្រាប់ការសង្កត់ន័យ។ (សូមមើលៈ rc://*/ta/man/translate/figs-parallelism)

មើល៍ ទូល‌បង្គំ​កើត​មក​ក្នុង​អំពើ​ទុច្ចរិត

ក្នុងនាមជាមនុស្សមានបាប ត្រូវបានគេនិយាយថាកំពុងស្ថិតនៅក្នុងភាពទុច្ចរិត។ ការបកប្រែរបៀបផ្សេងទៀតៈ «ទូលបង្គំជាមនុស្សមានបាបរួច ហើយនៅពេលដែលទូលបង្គំកើត» (សូមមើលៈ rc://*/ta/man/translate/figs-metaphor

ហើយ​ទូល‌បង្គំ​មាន​បាប​តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្ដាយមក

ក្នុងនាមជាមនុស្សមានបាប ត្រូវបានគេនិយាយថាកំពុងស្ថិតនៅក្នុងអំពើបាប។ ការបកប្រែរបៀបផ្សេងទៀតៈ «សូម្បីតែម្ដាយទូលបង្គំមានផ្ទៃពោះទូលបង្គំក៏ជាមនុស្សមានបាបដែរ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​សេចក្ដី​ពិត នៅ​ក្នុងជម្រៅ​ចិត្ត​ទូលបង្គំ

ដួងចិត្តតំណាងទាំង ១) បំណងប្រាថ្នារបស់បុគ្គល ឬ ២) មនុស្សទាំងមូល។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអង្គចង់ឲ្យទូលបង្គំចង់បានសេចក្តីទុកចិត្ត» ឬ «ព្រះអង្គចង់ឲ្យទូលបង្គំក្លាយជាមនុស្សគួរឲ្យទុកចិត្ត» (សូមមើលៈ [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-synecdoche]])