km_tn/psa/051/001.md

5.8 KiB

ព័ត៌មានទូទៅៈ

លក្ខណៈស្របគ្នាជាទូទៅនៅក្នុងកំណាព្យហេព្រើរ។ (សូមមើលៈ [[rc:///ta/man/translate/writing-poetry]] និង [[rc:///ta/man/translate/figs-parallelism]])

ព័ត៌មានទូទៅៈ

ក្នុងទំនុកនេះស្តេចដាវីឌបានសុំព្រះជាម្ចាស់អភ័យទោស។

ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង

«នេះគឺសម្រាប់អ្នកដឹកនាំតន្រ្តី ដើម្បីប្រើប្រាស់ក្នុងការថ្វាយបង្គំ»។

ទំនុក​របស់​ស្ដេច​ដាវីឌ

អត្ថន័យដែលអាចមានគឺ១) ព្រះបាទដាវីឌបានសរសេរទំនុកនេះ ឬ ២) ទំនុកនេះគឺអំពីព្រះបាទដាវីឌ ឬ ៣) បទទំនុកតម្កើងគឺមានលក្ខណៈដូចនឹងទំនុករបស់ព្រះបាទដាវីឌ។

នៅ​ពេល​ព្យាការី​ណាថាន​មក​គាល់​ស្ដេច​ដាវីឌ

នេះអាចត្រូវបានបញ្ជាក់យ៉ាងច្បាស់នូវអ្វីដែលព្យាការី​ណាថានបានធ្វើនៅពេលលោកទៅរកព្រះបាទដាវីឌ ពីព្រោះទំនុកនេះគឺឆ្លើយតបនឹងរឿងនោះ។ ការបកប្រែរបៀបផ្សេងទៀតៈ «នៅពេលដែលព្យាការី​ណាថានដែលជាព្យាការី​បានមកជួបព្រះបាទដាវីឌ ហើយស្ដីបន្ទោសទ្រង់។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)

បន្ទាប់​ពី​ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ជា​មួយ​នាង​បាត‌សេបា

«បន្ទាប់ពីព្រះបាទដាវីឌបានដេកជាមួយនាង​បាត‌សេបា»

តាម​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ

«ពីព្រោះព្រះអង្គធ្វើរឿងមេត្តាករុណាជាច្រើន»

ហើយ​សូម​លុប​អំពើ​រំលង​របស់​ទូល‌បង្គំ​ចេញ

ការអត់ទោសបាបត្រូវបានគេនិយាយថាជា ១) លុបចោល ឬ ២) លុបចោលនូវកំណត់ហេតុនៃអំពើបាប។ ការបកប្រែរបៀបផ្សេងទៀតៈ «អត់ទោសបាបរបស់ទូលបង្គំដូចជាព្រះអង្គដែលលុបអ្វីមួយចោល» ឬ «បំភ្លេចបាបរបស់ទូលបង្គំដូចជាព្រះអង្គដែលលុបចោលនូវកំណត់ត្រានៃអំពើបាប» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

សូម​លាង​ទូល‌បង្គំ​ឲ្យបាន​ស្អាត ពី​អំពើ​ទុច្ចរិត​របស់​ទូល‌បង្គំ...សូម​សម្អាត​ទូល‌បង្គំ​ពី​អំពើ​បាប​ផង

ឃ្លាទាំងពីរនេះមានន័យដូចគ្នា។ (សូមមើលៈ rc://*/ta/man/translate/figs-parallelism)

សូម​លាង​ទូល‌បង្គំ​ឲ្យបាន​ស្អាត ពី​អំពើ​ទុច្ចរិត​របស់​ទូល‌បង្គំ

ព្រះជាម្ចាស់សព្វព្រះហឫទ័យឲ្យយើងគាប់ព្រះហឫទ័យព្រះអង្គ។ ព្រះជាម្ចាស់ធ្វើឲ្យមនុស្សអាចទទួលយកបានដោយអភ័យទោស ចំពោះអំពើបាបរបស់ពួកគេ។ ការបកប្រែរបៀបផ្សេងទៀតៈ «លាងសំអាតអំពើបាបរបស់ទូលបង្គំទាំងអស់» ឬ «អត់ទោសរាល់អំពើបាបរបស់ទូលបង្គំ ដើម្បីឲ្យទូលបង្គំអាចទទួលយកបាន» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

យ៉ាងហ្មត់ចត់

«ទាំងស្រុង»

សូម​សម្អាត​ទូល‌បង្គំ​ពី​អំពើ​បាប​ផង

ព្រះជាម្ចាស់សព្វព្រះហឫទ័យឲ្យយើងគាប់ព្រះហឫទ័យព្រះអង្គ។ ព្រះធ្វើឲ្យមនុស្សអាចទទួលយកបានដោយអភ័យទោស ចំពោះអំពើបាបរបស់ពួកគេ។ ការបកប្រែរបៀបផ្សេងទៀតៈ «សូមសំអាតទូលបង្គំពីអំពើបាបរបស់ទូលបង្គំ» ឬ «អត់ទោសឲ្យទូលបង្គំចំពោះអំពើបាបរបស់ទូលបង្គំ ដើម្បីឲ្យទូលបង្គំបានស្អាត» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)