km_tn/psa/050/016.md

3.6 KiB

ប៉ុន្ដែ សម្រាប់​មនុស្ស​អាក្រក់ ព្រះអង្គមាន​ព្រះ‌បន្ទូល​បែបនេះ

នៅទីនេះព្រះជាម្ចាស់នៅតែមានព្រះបន្ទូល ហើយកំពុងមានព្រះបន្ទូលអំពីទ្រង់ផ្ទាល់នៅក្នុងមនុស្សទីបី។ ការបកប្រែរបៀបផ្សេងទៀតៈ «ប៉ុន្តែយើងនិយាយទៅកាន់មនុស្សអាក្រក់» (សូមមើលៈ rc://*/ta/man/translate/figs-123person)

សម្រាប់​មនុស្ស​អាក្រក់

ពាក្យថា «មនុស្សអាក្រក់» សំដៅទៅលើមនុស្សអាក្រក់ជាទូទៅ។ ការបកប្រែរបៀបផ្សេងទៀតៈ «ចំពោះមនុស្សអាក្រក់» (សូមមើលៈ rc://*/ta/man/translate/figs-nominaladj)

តើ​អ្នក​មាន​សិទ្ធិ​អ្វី​នឹង​សូត្រ​ពី​បញ្ញត្តិ​របស់​យើង...ហើយ​មិនទទួលពាក្យ​យើង​ទៅ​ហើយ?

ព្រះជាម្ចាស់ប្រើសំណួរនេះ ដើម្បីស្តីបន្ទោសមនុស្សអាក្រក់។ សំណួរនេះអាចប្រែជាឃ្លា។ ការបកប្រែរបៀបផ្សេងទៀតៈ «នេះមិនសមហេតុផលទេ ដែលអ្នកប្រកាសលក្ខន្តិកៈ និងកិច្ចព្រមព្រៀងរបស់យើង ព្រោះអ្នកស្អប់ការណែនាំរបស់យើងហើយបោះចោលពាក្យរបស់យើង»។ ឬ «នេះមិនត្រឹមត្រូវទេ ដែលអ្នកប្រកាសលក្ខន្តិកៈរបស់យើង ...ទៅឆ្ងាយ»។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

សេចក្ដី​សញ្ញា​របស់​យើងជាប់​នឹង​មាត់​ឯង​

ព្រះជាម្ចាស់មានព្រះបន្ទូលអំពីមនុស្សអាក្រក់ដែលកំពុងទន្ទឹងរង់ចាំពាក្យនៃសេចក្ដីសញ្ញារបស់ព្រះអង្គហាក់ដូចជាពួកគេកំពុងតែដាក់សេចក្ដីសញ្ញានៅក្នុងមាត់របស់គេ។ ការបកប្រែរបៀបផ្សេងទៀតៈ «និយាយអំពីកិច្ចព្រមព្រៀងរបស់យើង» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ហើយ​មិនទទួលពាក្យ​យើង​ទៅ​ហើយ

ព្រះជាម្ចាស់មានព្រះបន្ទូលអំពីមនុស្សអាក្រក់បដិសេធអ្វីដែលព្រះអង្គមានព្រះបន្ទូលដូចជាពួកគេបោះចោលសំរាម។ ការបកប្រែរបៀបផ្សេងទៀតៈ «បដិសេធនូវអ្វីដែលយើងនិយាយ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)