km_tn/psa/049/018.md

3.2 KiB

លោក​យល់​ថា ខ្លួន​មាន​សុភមង្គល ដល់ព្រលឹងរបស់លោក

នៅទីនេះពាក្យ «ព្រលឹង» សំដៅទៅលើមនុស្សទាំងមូល។ ឃ្លានេះមានន័យថា លោកបានចាត់ទុកខ្លួនឯងថាសប្បាយ និងទទួលបានជោគជ័យ ដោយសារតែទ្រព្យសម្បត្តិរបស់លោក។ ការបកប្រែរបៀបផ្សេងទៀតៈ «លោកអបអរសាទរខ្លួនឯង» (សូមមើលៈ [[rc:///ta/man/translate/figs-synecdoche]] និង [[rc:///ta/man/translate/figs-idiom]])

ហើយមនុស្ស​សរសើរដល់អ្នក ពេលអ្នកបាន​រស់សម្រាប់ខ្លួនឯង

នៅទីនេះអ្នកនិពន្ធបានផ្តល់នូវឃ្លាទូទៅអំពីរបៀបដែលមនុស្សនិយាយពីមនុស្សផ្សេងទៀតដែលទទួលបានជោគជ័យស្របតាមស្តង់ដារពិភពលោក។

រស់សម្រាប់ខ្លួនឯង

ឃ្លានេះសំដៅទៅលើការរស់នៅប្រកបដោយជោគជ័យស្របតាមស្តង់ដារពិភពលោក។ ការបកប្រែរបៀបផ្សេងទៀតៈ «ធ្វើបានល្អសម្រាប់ខ្លួនអ្នក» ឬ «រស់នៅដោយជោគជ័យ» (សូមមើលៈ rc://*/ta/man/translate/figs-idiom)

ក៏​គង់​តែ​នឹង​ទៅ​តាម​ពួក​ដូន​តា​របស់​ខ្លួន

លោកនឹងទៅកន្លែងដែលឪពុករបស់លោកនៅ។ នេះគឺជាការលួងលោមដែលមានន័យថា បុរសអ្នកមាននឹងស្លាប់ ហើយចូលរួមជាមួយជីដូនជីតារបស់លោកនៅក្នុងផ្នូរ។ ការបកប្រែរបៀបផ្សេងទៀតៈ «លោកនឹងចូលរួមជាមួយជីដូនជីតារបស់លោកនៅក្នុងផ្នូរ» (សូមមើលៈ rc://*/ta/man/translate/figs-euphemism)

ពួកគេ​នឹង​លែង​ឃើញ​ពន្លឺ​ទៀត​ឡើយ

ពាក្យថា «ពួកគេ» សំដៅទៅលើបុរសអ្នកមាន និងជីដូនជីតារបស់លោក។ ពាក្យថា «ពន្លឺ» អាចសំដៅទៅលើព្រះអាទិត្យ ឬជាពាក្យប្រៀបធៀបសម្រាប់ជីវិត។ ការបកប្រែរបៀបផ្សេងទៀតៈ «ពួកគេនឹងលែងឃើញព្រះអាទិត្យទៀតហើយ» ឬ «ពួកគេនឹងមិនរស់ម្តងទៀត» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)