km_tn/psa/049/014.md

4.6 KiB

ព័ត៌មានទូទៅៈ

អ្នកនិពន្ធបន្តរៀបរាប់អំពីមនុស្សដែលជឿថា ទ្រព្យសម្បត្តិរបស់ពួកគេនឹងជួយសង្រ្គោះពួកគេ។

​ដូច​ជា​ចៀម

អ្នកនិពន្ធប្រៀបធៀបមនុស្សដែលនឹងត្រូវស្លាប់ទៅនឹងហ្វូងចៀម។ ដូចជាចៀមដែលមិនអាចរត់គេចបាននៅពេលដែលអ្នកសម្លាប់សត្វសម្រេចចិត្តសម្លាប់ពួកគេ ដូច្នេះមនុស្សនឹងមិនរត់គេចនៅពេលដែលគេដល់ពេលដែលពួកគេត្រូវស្លាប់។ (សូមមើលៈ rc://*/ta/man/translate/figs-simile)

ពួកគេបានតែង​តាំង

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះជាម្ចាស់បានតែងតាំងពួកគេ» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

សេចក្ដី​ស្លាប់​នឹង​ធ្វើ​ជា​អ្នកនាំមុខគេ

អ្នកនិពន្ធនិយាយពីបុរសដែលស្លាប់ដោយបង្ហាញអត្តសញ្ញាណនៃសេចក្តីស្លាប់ជាអ្នកគង្វាលម្នាក់ដែលនាំពួកគេចូលក្នុងផ្នូរ។ ការបកប្រែរបៀបផ្សេងទៀតៈ «សេចក្ដីស្លាប់នឹងនាំពួកគេទៅឆ្ងាយដូចគង្វាលនាំចៀមដែលត្រូវគេសម្លាប់» (សូមមើលៈ [[rc:///ta/man/translate/figs-personification]] និង [[rc:///ta/man/translate/figs-metaphor]])

ពី​ព្រលឹម

នៅទីនេះពាក្យថា «ព្រឹក» គឺជាពាក្យប្រៀបធៀបដែលសំដៅទៅលើពេលវេលាមួយដែលព្រះជាម្ចាស់នឹងរកយុត្ដិធម៌ឲ្យមនុស្សសុចរិត ហើយសង្គ្រោះពួកគេពីមនុស្សអាក្រក់។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

រូប​កាយ​របស់​គេ​នឹង​ត្រូវ​សូន្យ​ទៅ នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់

អ្នកនិពន្ធនិយាយអំពីស្ថាន​ឃុំ​ព្រលឹងកន្លែងដែលស្លាប់ដូចជាមនុស្ស ឬសត្វ។ ទ្រង់និយាយអំពីការពុកផុយនៃសាកសព ដូចជាស្ថាន​ឃុំ​ព្រលឹងកំពុងស៊ីពួកគេ។ ការបកប្រែរបៀបផ្សេងទៀតៈ «សាកសពរបស់ពួកគេនឹងរលួយនៅក្នុងផ្នូរ» (សូមមើលៈ [[rc:///ta/man/translate/figs-personification]] និង [[rc:///ta/man/translate/figs-metaphor]])

ព្រះ​ជាម្ចាស់ នឹង​លោះ​ព្រលឹង​ខ្ញុំ ពី​អំណាច​នៃ ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់

អ្នកនិពន្ធនិយាយអំពីស្ថាន​ឃុំ​ព្រលឹងហាក់ដូចជាមនុស្សដែលមានអំណាចលើអ្នកដែលស្លាប់។ យោងទៅតាមបរិបទវាត្រូវបានបញ្ជាក់ថាអំណាចនេះសំដៅទៅលើការស៊ីសាកសពមនុស្ស។ (សូមមើលៈ rc://*/ta/man/translate/figs-personification)

ព្រះ​ជាម្ចាស់ នឹង​លោះ​ព្រលឹង​ខ្ញុំ

នៅទីនេះពាក្យ «ជីវិត» សំដៅទៅលើមនុស្សទាំងមូល។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះជាម្ចាស់នឹងលោះខ្ញុំ» (សូមមើលៈ rc://*/ta/man/translate/figs-synecdoche)