km_tn/psa/049/003.md

4.1 KiB

មាត់​ខ្ញុំ​នឹង​ថ្លែងពីប្រាជ្ញា

នៅទីនេះពាក្យ «មាត់» សំដៅទៅលើមនុស្សទាំងមូលដែលនិយាយ។ ការបកប្រែរបៀបផ្សេងទៀតៈ «ខ្ញុំនឹងនិយាយពាក្យប្រកបដោយប្រាជ្ញា» (សូមមើលៈ rc://*/ta/man/translate/figs-synecdoche)

ចិត្ត​ខ្ញុំ​នឹង​សញ្ជឹង​គិត​ពីសេចក្តីដែលចេះដឹង

ត្រង់នេះពាក្យ «បេះដូង» តំណាងឲ្យចិត្តនិងគំនិត។ ពាក្យ «សមាធិ» អាចត្រូវបានបកប្រែជាកិរិយាស័ព្ទ។ ការបកប្រែរបៀបផ្សេងទៀតៈ «គំនិតដែលខ្ញុំរំពឹងគិតនឹងនាំឲ្យមានការយល់ដឹង» (សូមមើលៈ [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-abstractnouns]])

ខ្ញុំ​នឹង​ផ្ទៀង​ត្រចៀក​

អ្នកនិពន្ធនិយាយពីការស្តាប់ ដោយយកចិត្តទុកដាក់ចំពោះអ្វីមួយដូចជាវាកំពុងពត់ត្រចៀករបស់មនុស្សឆ្ពោះទៅរកមនុស្សដែលកំពុងនិយាយ។ ការបកប្រែរបៀបផ្សេងទៀតៈ «ស្តាប់ដោយយកចិត្តទុកដាក់» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

​តាម​សំឡេង​ស៊ុង

«ពេលខ្ញុំលេងពិណ»

តើហេតុ​អ្វី​បាន​ជា​ខ្ញុំ​ត្រូវ​ភ័យ​ខ្លាច​...កែងជើង

អ្នកនិពន្ធសួរសំណួរនេះ ដើម្បីបញ្ជាក់ថាព្រះអង្គគ្មានហេតុផលអ្វីដែលត្រូវខ្លាចនៅពេលមានរឿងអាក្រក់កើតឡើងទេ។ ការបកប្រែរបៀបផ្សេងទៀតៈ «ខ្ញុំគ្មានហេតុផលអ្វីដែលត្រូវខ្លាច...កែងជើងទេ»។ សូមមើលៈ rc://*/ta/man/translate/figs-rquestion)

​ក្នុង​គ្រា​អាក្រក់

ពេលមានរឿងអាក្រក់កើតឡើង។ នៅទីនេះពាក្យ «ថ្ងៃ» សំដៅទៅលើរយៈពេលទូទៅ។

ពេល​ឃើញ​អំពើ​ទុច្ចរិត​ ដែល​ធ្វើ​ទុក្ខ​បៀត​បៀននៅ​ព័ទ្ធ​ជុំ‌វិញ​ខ្ញុំ

អត្ថន័យដែលអាចមានគឺ ១) អ្នកនិពន្ធនិយាយពីសេចក្តីប៉ងប្រាថ្នាអាក្រក់របស់សត្រូវរបស់ទ្រង់ហាក់ដូចជាវាជាសត្វរំពាដែលត្រៀមខ្លួនយកឈ្នះទ្រង់។ ការបកប្រែរបៀបផ្សេងទៀតៈ «នៅពេលដែលអំពើទុច្ចរិតរបស់មនុស្សមានបាបត្រៀមខ្លួនដើម្បីយកឈ្នះខ្ញុំ» ឬទី 2) សត្រូវរបស់អ្នកនិពន្ធព័ទ្ធជុំវិញទ្រង់ នៅពេលពួកគេប្រព្រឹត្តអំពើទុច្ចរិតរបស់ពួកគេ (UDB)។ ការបកប្រែរបៀបផ្សេងទៀតៈ «នៅពេលសត្រូវរបស់ខ្ញុំឡោមព័ទ្ធខ្ញុំ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)