km_tn/psa/048/011.md

1.6 KiB

សូម​ឲ្យ​ភ្នំ​ស៊ីយ៉ូន​បាន​រីក​រាយ​ឡើង

អ្នកនិពន្ធនិយាយអំពីភ្នំស៊ីយ៉ូនហាក់ ដូចជាវាជាមនុស្សម្នាក់ដែលអាចរីករាយ។ ឃ្លានេះសំដៅទៅលើប្រជាជនដែលរស់នៅក្នុងក្រុងយេរូសាឡឹម។ ការបកប្រែរបៀបផ្សេងទៀតៈ «សូមឲ្យអ្នកដែលរស់នៅលើភ្នំស៊ីយ៉ូនរីករាយ» (សូមមើលៈ [[rc:///ta/man/translate/figs-personification]] និង [[rc:///ta/man/translate/figs-metonymy]])

សូម​ឲ្យ​ពួក​កូន​ស្រី​ស្រុក​យូដា​បាន​មានអំណរ

អ្នកនិពន្ធនិយាយអំពីក្រុងនានានៅស្រុកយូដាដូចជាកូន ៗ របស់ស្រុកយូដា។ ឃ្លានេះសំដៅទៅលើប្រជាជនដែលរស់នៅក្នុងទីក្រុងទាំងនោះ។ ការបកប្រែរបៀបផ្សេងទៀតៈ «សូមឲ្យប្រជាជនដែលរស់នៅក្នុងក្រុងនានានៃស្រុកយូដារីករាយ» (សូមមើលៈ [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-metonymy]])