km_tn/psa/048/001.md

4.4 KiB

ព័ត៌មានទូទៅៈ

ទំនុកនេះគឺជាចម្រៀងអំពីក្រុងយេរូសាឡឹមដែលជាទីជំរករបស់ព្រះជាម្ចាស់។

ព័ត៌មានទូទៅៈ

លក្ខណៈស្របគ្នាជាទូទៅនៅក្នុងកំណាព្យហេព្រើរ។ (សូមមើលៈ [[rc:///ta/man/translate/writing-poetry]] និង [[rc:///ta/man/translate/figs-parallelism]])

ទំនុក​របស់​កូន​ចៅ​លោក​កូរេ

«នេះគឺជាទំនុកដែលកូន​ចៅ​លោក​កូរេបានសរសេរ»

​ស័ក្ដិ‌សម​នឹង​សរសើរ​តម្កើង

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។។ ការបកប្រែរបៀបផ្សេងទៀតៈ «ប្រជាជនត្រូវសរសើរព្រះអង្គយ៉ាងខ្លាំង» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

នៅ​ក្នុង​ទី​ក្រុង​ របស់​ព្រះជាម្ចាស់​នៃ​យើង និងភ្នំ​បរិសុទ្ធ​របស់​ព្រះ‌អង្គ

នេះជាឯកសារយោងទៅក្រុងយេរូសាឡឹមដែលត្រូវបានសាងសង់នៅលើភ្នំស៊ីយ៉ូន។

នៅ​ក្នុង​ទី​ក្រុង​ របស់​ព្រះជាម្ចាស់​នៃ​យើង

អត្ថន័យដែលអាចមានគឺ១) «ទីក្រុងដែលព្រះជាម្ចាស់របស់យើងគង់នៅ» ឬ ២) «ទីក្រុងដែលជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់របស់យើង»

ជា​ទី​ដ៏​ខ្ពស់ ហើយ​ស្រស់ស្អាត

«ស្រស់ស្អាត និងខ្ពស់»។ ពាក្យថា «កម្ពស់​» សំដៅទៅលើភ្នំស៊ីយ៉ូនដែលខ្ពស់។

នាំ​ឲ្យ​ផែនដី​ទាំង​មូល​មាន​អំណរ

ត្រង់នេះពាក្យ «ផែនដី» គឺសំដៅទៅលើមនុស្សគ្រប់គ្នាដែលរស់នៅលើផែនដី។ ពាក្យ «អំណរ» អាចត្រូវបានបកប្រែជាកិរិយាស័ព្ទ។ ការបកប្រែរបៀបផ្សេងទៀតៈ «ភ្នំស៊ីយ៉ូនផ្តល់អំណរដល់មនុស្សគ្រប់គ្នានៅលើផែនដី» ឬ «អ្នករាល់គ្នានៅលើផែនដីរីករាយដោយសារភ្នំស៊ីយ៉ូន» (សូមមើលៈ [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-abstractnouns]])

នៅ​ទិស​ខាង​ជើង

អត្ថន័យដែលអាចទៅរួចគឺថា ឃ្លានេះ ១) សំដៅទៅលើទិសខាងជើង ឬ ២) គឺជាឈ្មោះមួយទៀតសម្រាប់ភ្នំស៊ីយ៉ូនមានន័យថា «ភ្នំនៃព្រះជាម្ចាស់»។

ព្រះជាម្ចាស់បានបើកឲ្យទីក្រុងទាំងមូលដឹងថា ព្រះ‌ជាម្ចាស់​ជា​កំពែង​ដ៏​រឹង‌មាំរបស់ពួកគេ

អ្នកនិពន្ធនិយាយអំពីព្រះជាម្ចាស់ដូចជាព្រះអង្គជាកន្លែងដែលមនុស្សអាចទៅរកទីសុវត្ថភាព។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះជាម្ចាស់បានធ្វើឲ្យអង្គទ្រង់ត្រូវបានគេស្គាល់ថា ជាអ្នកដែលផ្តល់សុវត្ថិភាព ដល់ប្រជាជននៅភ្នំស៊ីយ៉ូន»។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)