km_tn/psa/047/003.md

4.4 KiB

ព្រះ‌អង្គ​បង្ក្រាប​ជាតិ​សាសន៍ទាំង​ឡាយ ឲ្យ​ស្ថិត​នៅ​ក្រោម​អំណាច​យើង ហើយ​នជនជាតិ នៅ​ក្រោម​ជើង​យើង

ឃ្លាទាំងពីរនេះគឺស្របគ្នា ហើយមានន័យថា ព្រះជាម្ចាស់បានជួយអីុស្រាអែលឲ្យយកឈ្នះខ្មាំងសត្រូវរបស់ពួកគេ។ (សូមមើលៈ rc://*/ta/man/translate/figs-parallelism)

​បង្ក្រាប​

ដើម្បីយកឈ្នះ និងដាក់នៅក្រោមអំណាចរបស់អ្នកដទៃ

នៅ​ក្រោម​​យើង..នៅ​ក្រោម​ជើង​យើង

អ្នកនិពន្ធនិយាយពីការដណ្តើមយកប្រជាជាតិផ្សេងទៀត ដូចជាកំពុងដាក់ប្រទេសទាំងនោះនៅក្រោមជើងរបស់ពួកគេ។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ព្រះ‌អង្គ​បានជ្រើស​រើសមរតក​ឲ្យ​យើង

អ្នកនិពន្ធនិយាយអំពីទឹកដីអីុស្រាអែល ដូចជាដីដែលជាមរតក​ដែលព្រះជាម្ចាស់ប្រទាន្យប្រជាជនទុកជាមរតក​។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអង្គជ្រើសរើសដីនេះជាមរតកសម្រាប់យើង» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

សិរីរុងរឿង​របស់​លោក​យ៉ាកុប

ត្រង់នេះពាក្យថា «សិរីល្អ» សំដៅលើប្រភពនៃមោទនភាព និងតំណាងឲ្យទឹកដីដែលព្រះជាម្ចាស់បានប្រគល់ដល់ប្រជារាស្ត្ររបស់ព្រះអង្គទុកជាមរតក​។ ការបកប្រែរបៀបផ្សេងទៀតៈ «ទឹកដីដែលយ៉ាកុបមានមោទនភាព» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

​លោក​យ៉ាកុបជា ​អ្នក​ដែល​ព្រះ‌អង្គ​ស្រឡាញ់

ពាក្យថា «លោកយ៉ាកុប» សំដៅទៅលើប្រជាជាតិអីុស្រាអែល។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ព្រះ​ជាម្ចាស់បាន​យាង​ឡើង ដោយ​សំឡេង​អប​អរ

អ្នកនិពន្ធនិយាយអំពីការដណ្តើមយកប្រជាជាតិនានារបស់ព្រះជាម្ចាស់ដូចជាព្រះជាម្ចាស់បានឡើងសោយរាជ្យនៅលើព្រះវិហារដែរ។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះជាម្ចាស់បានឡើងទៅព្រះវិហារនៅពេលដែលមនុស្សស្រែក» (UDB) ឬ «ព្រះជាម្ចាស់បានឡើងទៅលើបល្ល័ង្ករបស់ព្រះអង្គនៅពេលដែលប្រជាជនបានស្រែក» (សូមមើលៈ [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-explicit]])

ព្រះ‌អម្ចាស់​យាង​ទៅ ដោយ​សំឡេង​ត្រែ

ឃ្លានេះស្របនឹងឃ្លាមុន។ កិរិយាស័ព្ទអាចត្រូវបានផ្គត់ផ្គង់សម្រាប់ភាពច្បាស់លាស់។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអម្ចាស់បានយាងឡើងដូចប្រជាជនផ្លុំត្រែឡើង» (សូមមើលៈ [[rc:///ta/man/translate/figs-parallelism]] និង [[rc:///ta/man/translate/figs-ellipsis]])