km_tn/psa/046/010.md

2.7 KiB

សូមនៅស្ងៀមចុះ ដោយដឹងថាយើងគឺជាព្រះជាម្ចាស់

នៅទីនេះ ព្រះជាម្ចាសចាប់ផ្តើមមានព្រះបន្ទូល។

សូមនៅស្ងៀមចុះ

នៅក្នុងបរិបទនេះ ពាក្យទាំងនេះទំនងជាបទបញ្ជាដល់ប្រជាជាតិនានាឲ្យបញ្ឈប់សង្គ្រាមរបស់ពួកគេ។ ការបកប្រែរបៀបផ្សេងទៀតៈ «បញ្ឈប់ការប្រយុទ្ធគ្នា» (សូមមើលៈ rc://*/ta/man/translate/figs-explicit)

ដោយដឹងថាយើងគឺជាព្រះជាម្ចាស់

ត្រង់នេះពាក្យថា «ស្គាល់» មានន័យថាយល់ ហើយសារភាពថាព្រះអម្ចាស់ជាព្រះដ៏ពិត។

យើងនឹងត្រូវបានលើកតម្កើងឡើងនៅក្នុងប្រជាជាតិផ្សេងៗ យើង​នឹង​បាន​ថ្កើង​ឡើង​នៅ​ផែនដីដែរ

ឃ្លាទាំងពីរនេះមានអត្ថន័យដូចគ្នាជាមូលដ្ឋាន ហើយសង្កត់ន័យថា ប្រជាជននៃប្រជាជាតិទាំងអស់នៅលើពិភពលោកនឹងលើកតម្កើងព្រះជាម្ចាស់។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «មនុស្សមកពីគ្រប់ជាតិសាសន៍នឹងលើកតម្កើងខ្ញុំ។ មនុស្សនៅលើផែនដីនឹងលើកតម្កើងខ្ញុំ» (សូមមើលៈ [[rc:///ta/man/translate/figs-parallelism]] and [[rc:///ta/man/translate/figs-activepassive]])

ព្រះអម្ចាស់នៃពិភពទាំងមូល គងនៅជាមួយព្រះ​របស់​លោក​យ៉ាកុបជា​ទី​ពឹងជ្រក​របស់​យើង

អ្នកនិពន្ធនិយាយអំពីព្រះជាម្ចាស់ដូចជាព្រះអង្គជាកន្លែងដែលមនុស្សអាចទៅរកសុវត្ថភាព។ សូមមើលពីរបៀបបកប្រែក្នុងជំពូក ៤៦:៦។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)