km_tn/psa/046/006.md

4.5 KiB

ប្រជា‌ជាតិ​នានា​ត្រូវ​ញ័រ​រន្ធត់

ត្រង់នេះពាក្យថា «គ្រហស្ថ» គឺជាពាក្យដដែលដែលអ្នកនិពន្ធប្រើក្នុងជំពូក ៤៦:១ ដើម្បីពិពណ៌នាអំពីទឹកសមុទ្រ។ អ្នកនិពន្ធនិយាយពីការភ័យខ្លាចរបស់ប្រជាជាតិនានា ដូចជាវាជាចលនាសមុទ្រយ៉ាងខ្លាំងអំឡុងព្យុះដ៏ខ្លាំងមួយ។ ការបកប្រែរបៀបផ្សេងទៀតៈ «ប្រជាជាតិនានាមានការភ័យខ្លាច» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

នគរ​នានា​ត្រូវ​រង្គើ ព្រះ‌ជាម្ចាស់

ត្រង់នេះពាក្យថា «​រង្គើ» គឺជាពាក្យដដែលដែលអ្នកនិពន្ធប្រើក្នុងជំពូក ៤៦:១ ដើម្បីពិពណ៌នាអំពីផលប៉ះពាល់នៃការរញ្ជួយដីនៅលើភ្នំ។ អ្នកនិពន្ធនិយាយអំពីការផ្តួលរំលំនគរ ដោយកងទ័ពដូចជាការរញ្ជួយដី ដើម្បីបំផ្លាញពួកគេ។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «កងទ័ពបានផ្ដួលរំលំនគរ» (សូមមើលៈ [[rc:///ta/man/translate/figs-metaphor]] and [[rc:///ta/man/translate/figs-activepassive]])

បន្លឺ​ព្រះ‌សូរសៀង​របស់ព្រះអង្គ

«ព្រះជាម្ចាស់បានបន្លឺសំឡេងឡើង»។ អ្នកនិពន្ធនិយាយពី «សំឡេង» ជាវត្ថុមួយដែលមនុស្សម្នាក់អាចលើក និងលើកឡើងលើអាកាសបាន។ នេះមានន័យថា សំឡេងកាន់តែខ្លាំង។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះជាម្ចាស់បានស្រែក» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ផែនដី​ក៏​រលាយ​អស់​ទៅ

អ្នកនិពន្ធនិយាយពីផែនដីជាវត្ថុដូចជាទឹកកកដែលអាចរលាយបាន។ នៅទីនេះ «ផែនដី» តំណាងឲ្យមនុស្សជាតិ ហើយការរលាយតំណាងឲ្យការភ័យខ្លាច។ ការបកប្រែរបៀបផ្សេងទៀតៈ «ប្រជាជននៅលើផែនដីញាប់ញ័រដោយភ័យខ្លាច» (សូមមើលៈ [[rc:///ta/man/translate/figs-metonymy]] and [[rc:///ta/man/translate/figs-metaphor]])

ព្រះ​របស់​លោក​យ៉ាកុប​ជា​ជម្រក ដ៏​រឹង‌មាំ​សម្រាប់​យើង

អ្នកនិពន្ធនិយាយអំពីព្រះជាម្ចាស់ដូចជាព្រះអង្គជាកន្លែងដែលមនុស្សអាចទៅរកសុវត្ថភាព។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះជាម្ចាស់របស់លោកយ៉ាកុបផ្តល់ឲ្យយើងនូវសុវត្ថិភាព» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ព្រះ​របស់​លោក​យ៉ាកុប​

អត្ថន័យដែលអាចមានគឺ ១) «ព្រះជាម្ចាស់ដែលលោកយ៉ាកុបគោរពបូជា» ឬ ២) «លោកយ៉ាកុប» គឺជានិមិត្តរូបសម្រាប់ប្រជាជាតិអីុស្រាអែល និងមានន័យថា «ព្រះជាម្ចាស់នៃអីុស្រាអែល»។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)