km_tn/psa/046/004.md

3.7 KiB

មាន​ទន្លេ​មួយ​ហូរ​នាំ​យក​អំណរ​មក​ស្រោច​ស្រព ទីក្រុង​របស់​ព្រះ‌ជាម្ចាស់

«មានទន្លេមួយដែលទឹកហូរធ្វើឲ្យទីក្រុងរបស់ព្រះជាម្ចាស់រីករាយ»។ រូបភាពនៃទឹកទន្លេដែលកំពុងហូរជានិមិត្តរូបនៃសន្តិភាព និងភាពរុងរឿងសំរាប់ទីក្រុងនៃព្រះជាម្ចាស់។ (សូមមើលៈ rc://*/ta/man/translate/writing-symlanguage)

នាំ​យក​អំណរ​មក​ស្រោច​ស្រព ទីក្រុង​របស់​ព្រះ‌ជាម្ចាស់

ឃ្លាថា «ទីក្រុងនៃព្រះជាម្ចាស់» សំដៅទៅលើក្រុងយេរូសាឡឹមដែលអ្នកនិពន្ធនិយាយថាជាមនុស្សម្នាក់ដែលអាចមានសេចក្តីសុខ។ ការបកប្រែរបៀបផ្សេងទៀតៈ «ធ្វើឲ្យប្រជាជនដែលរស់នៅក្រុងយេរូសាឡឹមរីករាយ» (សូមមើលៈ [[rc:///ta/man/translate/figs-personification]] និង [[rc:///ta/man/translate/figs-metonymy]])

ដែល​ជា​ព្រះ‌ដំណាក់ ដ៏​សក្ការៈ​នៃ​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត

ឃ្លានេះពិពណ៌នាអំពី «ទីក្រុងនៃព្រះជាម្ចាស់»។ ពហុវចនៈ «រោងឧបោសថ» បង្កើនគំនិតដែលថា នេះជាកន្លែងព្រះគង់នៅពិសេសរបស់ព្រះជាម្ចាស់។ ការបកប្រែរបៀបផ្សេងទៀតៈ «ទីបរិសុទ្ធដែលព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតគង់នៅ» (សូមមើលៈ rc://*/ta/man/translate/figs-explicit)

គង់​នៅ​ក្នុង​ទីក្រុង ហើយទីក្រុងនោះ​នឹង​មិន​រង្គើ​សោះ​ឡើយ...សង្គ្រោះទីក្រុងនោះ

ពាក្យថា «របស់នាង» និង «នាង» សំដៅទៅលើ «ទីក្រុងរបស់ព្រះជាម្ចាស់»។

ទីក្រុងនោះ​នឹង​មិន​រង្គើ​សោះ​ឡើយ

ត្រង់នេះពាក្យ «រំកិល» គឺជាពាក្យដដែលដែលត្រូវបានបកប្រែថា៖ «រង្គោះរង្គើ» ក្នុងជំពូក ៤៦:១។ អ្នកនិពន្ធនិយាយអំពីការបំផ្លាញក្រុងយេរូសាឡឹម ដោយកងទ័ពដូចជាការរញ្ជួយដី ដើម្បីបំផ្លាញវា។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «គ្មានអ្វីនឹងអាចបំផ្លាញទីក្រុងនោះបានទេ» (សូមមើលៈ [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-activepassive]])