km_tn/psa/045/003.md

3.8 KiB

សូម​ក្រវាត់​ដាវ​របស់​ព្រះ‌អង្គ​ជាប់នឹង​ត្រគាក

អ្នកចម្បាំងបានកាន់ដាវរបស់ខ្លួនក្នុងស្រោមដែលព្យួរពីខ្សែក្រវ៉ាត់ជុំវិញចង្កេះ។ ដាវនឹងនៅជាប់នឹងពួកគេ។ ឃ្លានេះពិពណ៌នាអំពីសកម្មភាពរបស់នរណាម្នាក់ដែលកំពុងរៀបចំសម្រាប់សមរភូមិ។ ការបកប្រែរបៀបផ្សេងទៀតៈ «ត្រៀមខ្លួនសម្រាប់ការប្រយុទ្ធ» (សូមមើលៈ rc://*/ta/man/translate/figs-explicit)

ទាំង​មាន​ជ័យ​ជម្នះ

អ្នកនិពន្ធប្រាប់ស្តេចឲ្យជិះសេះ ឬរទេះសេះទៅរកជ័យជម្នះ។

ដើម្បី​ការពារ​សេចក្ដី​ពិត ភាព​ស្លូត​បូត និង​សេចក្ដី​សុចរិត

អត្ថន័យដែលអាចមានគឺ១) ទាំងនេះគឺជាគុណសម្បត្តិរបស់អ្នកខ្លាំងពូកែ។ ការបកប្រែរបៀបផ្សេងទៀតៈ « ដោយសារតែអ្នកជាមនុស្សគួរឲ្យទុកចិត្តស្លូតបូត និងសុចរិត» ឬ ២) ទាំងនេះគឺជាគុណធម៌ដែលទ្រង់ប្រយុទ្ធ ដើម្បីគាំទ្រមនុស្សដែលទ្រង់គ្រប់គ្រង។ ការបកប្រែរបៀបផ្សេងទៀតៈ «ដើម្បីលើកស្ទួយភាពគួរឲ្យទុកចិត្តភាពស្លូតបូត និងសេចក្ដីសុចរិត» (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)

សូម​ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ បង្រៀន​ព្រះ‌ករុណា ពី​ការ​ដែល​គួរ​កោត​ខ្លាច

ទាហានភាគច្រើនកាន់ដាវ ដោយដៃស្តាំរបស់ពួកគេ ពេលពួកគេប្រយុទ្ធ។ ត្រង់នេះឃ្លា «ដៃស្តាំ» សំដៅទៅលើសមត្ថភាពតស៊ូរបស់ទ្រង់ដែលអ្នកនិពន្ធនិយាយហាក់ដូចជាមនុស្សម្នាក់ដែលអាចបង្រៀនស្តេចតាមរយៈបទពិសោធន៍ដែលទ្រង់ទទួលបានក្នុងសមរភូមិ។ ការបកប្រែរបៀបផ្សេងទៀតៈ «ទ្រង់នឹងរៀនសម្រេចនូវសមិទ្ធិផលយោធាដ៏អស្ចារ្យតាមរយៈការប្រយុទ្ធនៅក្នុងសមរភូមិជាច្រើន» (សូមមើលៈ [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-personification]])

ការ​ដែល​គួរ​កោត​ខ្លាច

«សកម្មភាពអស្ចារ្យ»។ នេះសំដៅទៅលើជ័យជម្នះផ្នែកយោធាដែលបណ្តាលឲ្យសត្រូវរបស់ទ្រង់ខ្លាចទ្រង់ និងសម្ព័ន្ធមិត្តគោរពទ្រង់។