km_tn/psa/044/023.md

4.4 KiB

ឱ​ព្រះ‌អម្ចាស់​អើយ! សូម​តើន​ឡើង ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ផ្ទំ​លក់ដូច្នេះ?

នេះមិនមានន័យថា ព្រះជាម្ចាស់ពិតជាផ្ទុំលក់ទេ។ អ្នកនិពន្ធនិយាយអំពីភាពអសកម្មរបស់ព្រះជាម្ចាស់ហាក់ដូចជាព្រះជាម្ចាស់កំពុងតែផ្ទុំលក់។ ទ្រង់សួរសំណួរ ដើម្បីស្តីបន្ទោសព្រះជាម្ចាស់ចំពោះការលេចឡើងដែលមិនខ្វល់អំពីបញ្ហារបស់ពួកគេ។ ការបកប្រែរបៀបផ្សេងទៀតៈ «ភ្ញាក់ឡើង! ទូលបង្គំមានអារម្មណ៍ថា ព្រះអង្គកំពុងផ្ទុំលក់ហើយ ឱ​ព្រះ‌អម្ចាស់​អើយ!» (សូមមើលៈ [[rc:///ta/man/translate/figs-rquestion]] និង [[rc:///ta/man/translate/figs-metaphor]])

កុំ​បោះ‌ចោលយើង​ខ្ញុំ​

អ្នកនិពន្ធនិយាយអំពីការបដិសេធរបស់ព្រះជាម្ចាស់ ចំពោះជនជាតិអីុស្រាអែលហាក់ដូចជាព្រះអង្គបោះចោលសំលៀកបំពាក់មួយដែលមិនចង់បាន។ សូមមើលពីរបៀបដែលអ្នកបកប្រែឃ្លាស្រដៀងគ្នាក្នុងជំពូក ៤៤:៩។ ការបកប្រែរបៀបផ្សេងទៀតៈ «កុំបដិសេធយើង» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​លាក់​ព្រះ‌ភ័ក្ត្រ...​សេចក្ដីថប់​ព្រួយ​របស់​យើង

អ្នកនិពន្ធប្រើសំណួរនេះ ដើម្បីត្អូញត្អែរថា ព្រះជាម្ចាស់ហាក់ដូចជាមិនអើពើនឹងពួកគេ។ ការបកប្រែរបៀបផ្សេងទៀតៈ «កុំលាក់មុខរបស់ព្រះអង្គ...សេចក្ដីថប់​ព្រួយ​របស់​យើ»។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

លាក់​ព្រះ‌ភ័ក្ត្ររបស់ព្រះអង្គ

អ្នកនិពន្ធនិយាយអំពីព្រះជាម្ចាស់ព្រងើយកន្តើយនឹងពួកគេហាក់ដូចជាព្រះជាម្ចាស់កំពុងលាក់មុខរបស់ព្រះអង្គ ដូច្នេះព្រះអង្គមិនអាចមើលឃើញពួកគេទេ។ ការបកប្រែរបៀបផ្សេងទៀតៈ «មិនអើពើនឹងពួកយើង» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

​ព្រះ‌អង្គ​ភ្លេច​ទុក្ខ​វេទនា និង​សេចក្ដីថប់​ព្រួយ​របស់​យើង​ខ្ញុំ​ដូច្នេះ?

ពាក្យថា «ទុក្ខវេទនា» និង «ការជិះជាន់» មានន័យថាជាមូលដ្ឋានដូចគ្នានិងសង្កត់ន័យលើភាពធ្ងន់ធ្ងរនៃទុក្ខវេទនារបស់ពួកគេ។ ពាក្យទាំងនេះក៏អាចត្រូវបានបកប្រែជាកិរិយាស័ព្ទផងដែរ។ ការបកប្រែរបៀបផ្សេងទៀតៈ «ភ្លេចថាមនុស្សធ្វើបាបយើងហើយគាបសង្កត់យើង» ឬ «ភ្លេចថាមនុស្សធ្វើបាបយើង» (សូមមើលៈ [[rc:///ta/man/translate/figs-abstractnouns]] និង [[rc:///ta/man/translate/figs-doublet]])